Event

ធារី ចន្ថាប៊ីន៖ ៥គន្លឹះ ធ្វើអោយរាងកាយរឹងមាំ និងសុខភាពល្អ អំឡុងពេលនៅផ្ទះ បង្ការការឆ្លង វីរុសកូវីដ១៩

អំឡុងពេលស្នាក់នៅផ្ទះ ​ចៀសវាងការដើរហើរចេញទៅក្រៅ ដែលងាយនឹងឆ្លង វីរុសរាតត្បាតកូវីដ ១៩ តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កីឡាករ ធារី ចន្ថាប៊ីន បានបង្ហើបពីវិធីសាស្រ្ត ចម្បងខ្លះៗ ដែលកីឡាករបាល់ទាត់ នៅស្ទើរទូទាំងពិភពលោក បានអនុវត្ត ដើម្បីថែរក្សារូបរាងកាយ និងសុខភាពឲ្យល្អ ដូចខាងក្រោម៖

1.ហាត់ប្រាណ ដូចជាលោតអន្ទាក់ ទាត់បាល់ផ្ទប់ជញ្ជាំង រត់លើម៉ាស៊ីនប្រមាណ ៥ គីឡូម៉ែត្រ ជាដើម ក្នុងមួយថ្ងៃ និងធ្វើឱ្យបានរាល់ថ្ងៃ។

2.ទទួលទានតែអាហារ ដែលមានផ្ទុកអាហារូបត្ថម្ភគ្រប់គ្រាន់ សម្បូរវីតាមីន និង ប្រូតេអ៊ីន ជាពិសេសអាហារពេលល្ងាច ត្រូវញុំាតែបន្លែប៉ុណ្ណោះ មិនត្រូវញុំាំសាច់ទេ។

3.ទទួលទានទឹក មិនតិចជាង២លីត្រទេ។ យកល្អ គួរពិសាឱ្យបាន៣លីត្រ ក្នុងមួយថ្ងៃ។
4.ទទួលទានដំណេក ប្រមាណ ៧ ទៅ ១០ ម៉ោង។ ប៊ីន តែងតែចូលគេង នៅម៉ោង ១០ យប់ និង ភ្ញាក់នៅម៉ោង ៧ព្រឹក។
5.ធ្វើកិច្ចការផ្ទះ ដូចជាសម្អាតផ្ទះជារៀងរាល់ថ្ងៃ ដើម្បីបញ្ចេញថាមពល បើអស់កម្លាំងខ្លាំងពេក អ្នកក៏អាចទទួលទាន ភេសជ្ជៈប៉ូវកម្លាំងបន្ថែម បានផងដែរ។

ជាចុងក្រោយ លោកក៏បានក្រើនរម្លឹកថា៖ «ដើម្បីទទួលបានសុខភាពល្អ រាងកាយរឹងមាំត្រូវការ ការអត់ធ្មត់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ហើយក្នុងការការពារវីរុសកូវីដ១៩ ត្រូវផ្តើមចេញពីយើងទាំងអស់គ្នា កុំចេញក្រៅ បើមិនចាំបាច់ រក្សាអនាម័យឱ្យបានល្អ។ ខ្ញុំតំណាង ឱ្យភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមលើកទឹកចិត្តប្រជាពលរដ្ឋ កម្ពុជាយើងទាំងអស់ សូមទទួលបានសុខភាពល្អ ចៀសឆ្ងាយពីជំងឺទាំងអស់គ្នា»៕



Most Popular

To Top