អង់គ្លេស៖ ការធានារ៉ាប់រងជំងឺឆ្លង ចំពោះអ្នកដែលមានអាជីវកម្មខ្លួនឯង កំពុងត្រូវបានបង្ហាញ ដោយ Chancellor បន្ទាប់ពីមានសម្ពាធ ពីសមាជិកសភា ប៉ុន្តែការចែកជូន អាចមានទៅមានតែមនុស្សម្នាក់ ក្នុងចំណោម៣នាក់នៃ៥លាននាក់ ដែលធ្វើការសម្រាប់ខ្លួនឯង នេះយោងតាមការចេញផ្សាយ ពី Sky News។
លោក Rishi Sunak នឹងប្រកាសកញ្ចប់បន្ទាន់មួយ នៅសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់ Boris Johnson ដោយសន្យាថា នឹងជួយដល់ក្រុមដូចជា អ្នកសាងសង់អ្នករត់តាក់ស៊ី ជាងកាត់សក់ និងអ្នកថែកូនក្មេង។ ខណៈលោកនឹងសន្យាថា នឹងផ្គូរផ្គងប្រាក់ចំណូល ៨០ភាគរយ ដែលលោកបានសន្យា ជាមួយបុគ្គលិក កាលពីថ្ងៃសុក្រមុននេះ ប្រាក់ខែប្រចាំខែ ទំនងជាទាបជាង ២៥០០ អឺរ៉ូ នៅក្នុងគម្រោងប្រឆាំងនឹងមេរោគនេះ ពីព្រោះអ្នកធ្វើការខ្លួនឯង ជាច្រើនបង់ពន្ធតិច។
ហើយវាទំនងជាមានតែប្រហែល ១,៧ លាននាក់ដែលមួយភាគបី នៃសហគ្រាសធ្វើការដោយខ្លួនឯង របស់ចក្រភពអង់គ្លេស នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាមួយអ្នកដែលមានប្រាក់ចំណូល ដាច់ដោយឡែកពីគ្នា ជានិយោជិតក្រុមហ៊ុន និងអ្នកដែលទទួលបានឥណទានអន្តរជាតិ ត្រូវបានសន្យាថានឹងជួយ៕ ដោយ៖លី ភីលីព