ព្រឹត្តិការណ៍

សមយុទ្ធយោធា ធំបំផុតមួយ ប្រចាំឆ្នាំរវាងអាមេរិក និងហ្វីលីពីនត្រូវបានលប់ចោល

បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៨ ខែមិនានេះ បានឲ្យដឹងថាសមយុទ្ធយោធា នៃកងកម្លាំងអាមេរិក នៅក្នុងប្រទេសហ្វីលីពីន ដែលត្រៀមនឹងធ្វើឡើង នៅក្នុងខែឧសភានោះ ត្រូវបានប្រកាសលប់ចោលហើយ ដោយសារបញ្ហាកូរ៉ូណា កំពុងវាយលុកនៅ ក្នុងប្រទេសមួយនេះ។

សមយុទ្ធយោធា ដែលត្រូវបានស្គាល់ ឈ្មោះថា Balikatan ឆ្នាំ២០២០ គឺជាសមយុទ្ធយោធាដ៏ធំមួយ រវាងអាមេរិកនិងហ្វីលីពីន ដោយក្នុងនោះកងទ័ពអាមេរិក រាប់ពាន់នាក់ នឹងត្រូវមានវត្តមាន ប៉ុន្តែក្រោយការប្រជុំពិភាក្សាគ្នា រួចមក មេបញ្ជាការយោធាប្រចាំ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក លោកPhil Davidson បានប្រកាសថាវានឹងត្រូវ លប់ចោលជាផ្លូវការ។

គួរបញ្ជាក់ឲ្យដឹងដែរថា សមយុទ្ធយោធា ដែលត្រូវបានគេត្រៀម ធ្វើឡើងចន្លោះ ពីថ្ងៃទី៤ដល់ថ្ងៃទី១៥ ខែឧសភា គឺតាមផែនការមានវត្តមាន អំពីសំណាក់យោធាអាមេរិក និងហ្វីលីពីន សរុបប្រមាណជា ១០០០០នាក់ និងមួយចំនួនតូចទៀតផងដែរ ពីភាគីរបស់ប្រទេសអូស្ត្រាលី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top