បច្ចេកវិទ្យា

បច្ចេកវិទ្យា​ឌីជីថល បញ្ចេញសក្តានុពល សេដ្ឋកិច្ចថ្មី ជំរុញ នៅទូទាំងប្រទេសចិន

ចិន៖បច្ចេកវិទ្យាឌីជីថលកំពុងបង្កើត សក្តានុពលសេដ្ឋកិច្ចថ្មីនៅក្នុង ឧស្សាហកម្មចម្រុះ តាមរយៈវេទិកា cloud ការលក់តាម ប្រព័ន្ធអ៊ីនធើណេត និងសម្រាប់ប្រជាជន ដែលរស់នៅតាមប្រព័ន្ធអ៊ីនធើណេតនៅក្នុងប្រទេសចិន យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

កម្មវិធីបច្ចេកវិទ្យាឌីជីថលតាមប្រព័ន្ធអ៊ីនធើណេត រួមមានវេទិកា cloud ការលក់ការផ្សាយផ្ទាល់ការធ្វើរោគវិនិច្ឆ័យចម្ងាយ និងការអប់រំតាមប្រព័ន្ធអ៊ីនធើណេត បានផ្លាស់ប្តូររបៀបនៃការផលិតការលក់ និងការរស់នៅរបស់ប្រជាជន នៅជនបទ និងទីក្រុងនៅប្រទេសចិន។

ជាមួយនឹងការសម្របសម្រួលយ៉ាងល្អ នៃការលក់តាមអ៊ីនធើណេ តនិងក្រៅបណ្តាញសក្តានុពលនៃការ អភិវឌ្ឍសេដ្ឋកិច្ចថ្មីត្រូវបាន ជំរុញនៅទូទាំងប្រទេស ជាពិសេសនៅក្នុងឧស្សាហកម្មកសិកម្ម និងសម្លៀកបំពាក់៕

Most Popular

To Top