ព្រឹត្តិការណ៍

ករណីធ្លាក់យន្តហោះ នៅហ្វីលីពីន បណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត៨នាក់

ម៉ានីល៖ ក្រុមមន្ត្រីបាននិយាយថា យន្តហោះជម្លៀសក្រុមគ្រូពេទ្យ ០១គ្រឿង បានផ្ទុះឆេះ នៅក្នុងអំឡុងពេលហោះហើរ នៅរដ្ឋធានីរបស់ហ្វីលីពីន កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់អ្នកដំណើរ អស់០៨នាក់ ក្នុងនោះរាប់ទាំង ជនជាតិអាមេរិកាំងម្នាក់ និងកាណាដា ម្នាក់ផងដែរ ។

ព្រលានយន្តហោះអន្តរជាតិ Ninoy Aquino (NAIA)បានឲ្យដឹងថា យន្តហោះ Lionair ជាម្ចាស់កម្មសិទ្ធិ ដោយក្រុមហ៊ុន Lionair ដែលបានចុះបញ្ចីរួចរាល់ដោយប្រទេសហ្វីលីពីន បានធ្វើការហោះហើរ ទៅមកសម្រាប់ក្រុង Haneda ប្រទេសជប៉ុន ប៉ុន្តែ បានផ្ទុះឆេះ នៅពេលចុះចតនៅលើផ្លូវរត់ នៅវេលាម៉ោង៨និង០០នាទីយប់ នៅព្រលានយន្តដ៏សំខាន់របស់ក្រុងម៉ានីល ។

នៅក្នុងខ្សែវីដេអូមួយ បានបង្ហាញឲ្យឃើញ អំពីការផ្ទុះឆេះយន្តហោះមួយនេះ ដោយមានផ្សែងហ៊ុយឡើងទៅលើមេឃ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top