ព្រឹត្តិការណ៍

អេហ្ស៊ីប ថ្កោលទោសយ៉ាងខ្លាំង ទៅលើការវាយប្រហារគ្រាប់មីស៊ីលផ្លោង របស់ក្រុមឧទ្ទាមហួធី មកលើអារ៉ាប៊ីសាអូឌីត

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា ក្រសួងការបរទេសអេហ្ស៊ីប បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីប ធ្វើការថ្កោលទោសយ៉ាងខ្លាំង ទៅលើការបាញ់គ្រាប់មីស៊ីលផ្លោងចំនួន០២គ្រាប់ ដែលបានបាញ់ដោយក្រុមឧទ្ទាមហួធី នៅក្នុងប្រទេសយ៉េមែន មកលើបណ្តាទីក្រុងមួយចំនួន របស់អារ៉ាប៊ីសាអូឌីត រួមមាន ក្រុងរីយាដ និងហ្សាហ្សង់ ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា “រដ្ឋាភិបាលអេហ្ស៊ីប និងជំហររបស់ពលរដ្ឋ ក្នុងស្មារតីស្មោះស្ម័គ្រជាមួយ សមភាគីរបស់ពួកគេ គឺនៅក្នុងព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត និងគាំទ្ររាល់ដំណើរការចំាចាច់ ដើម្បីរក្សាបានសុវត្ថិភាព និងស្ថិរភាពរបស់ព្រះរាជាណចក្រ” ។

ក្រុមមន្ត្រីយោធារបស់អារ៉ាប៊ី សាអូឌីត បានលើកឡើងកាលពីថ្ងៃអាទិត្យថា គ្រាប់មីស៊ីលផ្លោងចំនួន ២គ្រាប់ បានបាញ់ដោយក្រុមសកម្មប្រយុទ្ធហួធី ត្រូវបានស្ទាក់ចាប់បាន ប៉ុន្តែ ជនស៊ីវិល០២នាក់បានរបួសស្រាលដោយសារបំណែកគ្រាប់ ដែលបានផ្ទុះនៅក្នុងតំបន់អ្នកស្រុករស់នៅ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top