ព្រឹត្តិការណ៍

ប្រធាន WHO ៖ ប្រទេសអ្នកមាន ត្រូវតែជួយ ប្រទេសក្រីក្រ ដើម្បីទទួលបានសម្ភារៈចាំបាច់ យកមកប្រឆាំង នឹងវីរុសកូវីដ១៩

បរទេស៖ ប្រធានអង្គការសុខភាព ពិភពលោក (WHO) បានអំពាវនាវ ឱ្យប្រទេសមានសេដ្ឋកិច្ចខ្លាំង ៗ ជួយប្រទេសដែលមាន ចំណូលទាប និងមធ្យម ដើម្បីឱ្យប្រទេស ទាំងនោះ ជៀសវាងពីការរាតត្បាតដោយផលប៉ះពាល់ នៃវីរុសកូវីដ១៩ ។

យោងតាមសារព័ត៌មាន GCTN ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Tedros Adhanom Ghebreyesus ប្រធាន WHO បាននិយាយថាប្រទេសអ្នកមានត្រូវបង្កើនផលិតកម្មនៃផលិតផលសុខភាព សំខាន់ៗ របស់ខ្លួន និងដើម្បីធានាបាននូវការចែកចាយដោយយុត្តិធម៌ទូទាំងពិភពលោក ដោយផ្អែកលើតម្រូវការ។

នៅក្នុងសន្និសីទកាសែតមួយ នៅទីក្រុង ហ្សឺណែវ លោក Ghebreyesus បាននិយាយថា “ការយកចិត្តទុកដាក់ជាពិសេស គួរតែ ត្រូវបានផ្តល់ជូនដល់បណ្តាប្រទេសដែល មានប្រាក់ចំណូលទាបនិងមធ្យម នៅក្នុងទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន” ។

លើសពីនេះទៀត អង្គការសុខភាពពិភពលោក ក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូជាច្រើនដើម្បីបង្កើនការទទួលបានផលិតផលសង្គ្រោះជីវិតយ៉ាងច្រើនរាប់បញ្ចូលទាំងការធ្វើរោគវិនិច្ឆ័យ, ឧបករណ៍ PPE [ឧបករណ៍ការពារផ្ទាល់ខ្លួន] អុកស៊ីសែនវេជ្ជសាស្ត្រ បំពង់ខ្យល់ និងសម្ភារៈជាច្រើនទៀត៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top