ព្រឹត្តិការណ៍

អាមេរិកហោះហើរ យន្ដហោះចារកម្ម លើឧបទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល ២គ្រាប់ចូលសមុទ្រខាងកើត

សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានឲ្យដឹងនៅថ្ងៃពុធនេះ យន្ដហោះចារកម្មអាមេរិក បានហោះហើរ នៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសកុម្មុយនីស្តមួយនេះ បានបាញ់នូវអ្វីដែលគេជឿជាក់ថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ចូលសមុទ្រខាងកេីត។

យន្ដហោះចារកម្ម EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើមេឃនៅខាងលើ ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ។ សហរដ្ឋអាមេរិក ហោះហើរយន្តហោះប្រភេទដូចគ្នា នៅលើឧបទ្វីប កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃតែមួយ ដែលកូរ៉េខាងជើង បានបាញ់ផ្លោងពីរគ្រាប់នោះ។

ប្រតិបត្ដិការនេះ បានកើតឡើងពីរថ្ងៃ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់ផ្លោងពីរគ្រាប់ ពីទីក្រុងឆ្នេរសមុទ្រភាគខាងកើត នៃទីក្រុងវ៉ុនសាន ឆ្ពោះទៅសមុទ្រខាងកើត ដែលនេះជាការធ្វើតេស្ត អាវុធធំលើកទី ៤ ដែលកូរ៉េខាងជើង បានធ្វើនៅឆ្នាំនេះ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top