Event

សាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន ផ្គត់ផ្គង់នូវ មធ្យោបាយ ប្រើប្រាស់ទិន្នន័យ អ៊ីនធើណែត ដល់សិស្សនិស្សិតសម្រាប់ ការសិក្សាតាម ប្រព័ន្ធ អនឡាញ

ការរាតត្បាតនៃវីរុសប្រភេទថ្មី ហៅកាត់ថា កូវីដ១៩ «Covid-19» ដែលកំពុងរីករាលដាលពាសពេញ សាកលលោក បានធ្វើឱ្យមានផលប៉ះពាល់ ដល់គ្រប់វិស័យ រួមទាំងវិស័យ អប់រំផងដែរ ដោយសារតែសាលារៀន និងសាកលវិទ្យាល័យនានាត្រូវផ្អាកដំណើរការ ការបង្រៀនក្នុងថ្នាក់ក្នុងអំឡុងពេលនេះ ហើយភាគច្រើនត្រូវប្ដូរមកបង្រៀនតាម ប្រព័ន្ធអនឡាញវិញ។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលជាសាកលវិទ្យាល័យឈានមុខគេមួយ នៅប្រទេសកម្ពុជា ក៏បានធ្វើការសម្របខ្លូនដោយប្តូរពី កម្មវិធីសិក្សាក្នុងថ្នាក់រៀន មកអនុវត្តកម្មវិធីសិក្សាអនឡាញ ដោយតម្រូវឱ្យសាស្ត្រាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យ ទាំងអស់ប្រាស្រ័យទាក់ទង និងធ្វើបទបង្ហាញពីមេរៀនតាម ការប្រជុំជាវីដេអូអនឡាញតាមរយៈ កម្មវិធី Google Meet ឬ Zoom ដើម្បីបន្តការអប់រំ បន្ថែមពីលើការប្រើប្រាស់ប្រព័ន្ធថ្នាក់រៀន «Online Classroom» របស់ខ្លួនដែលមានស្រាប់ សម្រាប់ការចែកចាយ ឯកសារផ្សេងៗ ទាក់ទិននឹងមុខវិជ្ជានីមួយៗ ការដាក់ពិន្ទុសិស្ស និងការកត់វត្តមាន សិស្សជាដើម។

ថ្វីត្បិតតែការអនុវត្តកម្មវិធី សិក្សាអនឡាញ តាមប្រព័ន្ធអ៊ីនធើណេតបានជួយ សម្រួលការបន្តការសិក្សា ក្នុងខណៈពេលនេះ ក៏ប៉ុន្តែសិស្សនិស្សិតមួយ ចំនួនក៏នៅជួបប្រទះ នូវបញ្ហាផ្សេងៗដូចជាបណ្តាញអ៊ីនធឺណែត មានភាពរអាក់រអួល ឬកង្វះទិន្នន័យ សម្រាប់ប្រើប្រាស់ អ៊ីនធើណេត សម្រាប់សិក្សា។

ជាការជួយសម្រាលបន្ទុកដល់ និស្សិត របស់ខ្លួន និងជួយដោះស្រាយបញ្ហាកង្វះអ៊ីនធើណេត ដើម្បី សិក្សាតាមប្រព័ន្ធអនឡាញ សាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន បានផ្គត់ផ្គង់នូវឧបករណ៍ តូចមាន បំពាក់នូវប្រព័ន្ធភ្ជាប់បណ្តាញ អ៊ីនធើណែតចល័ត ឥតខ្សែ (pocket wifi) ដែលអាចឱ្យសិស្សនិស្សិត ប្រើប្រាស់ទិន្នន័យអ៊ីនធឺណែត រហូតដល់ 156 Gb សម្រាប់សិស្សនិស្សិត រូបណាដែល មានបំណងចង់ខ្ចីសម្រាប់ ការប្រើប្រាស់ផ្ទាល់ខ្លួន៕

Most Popular

To Top