ព្រឹត្តិការណ៍

ក្រុមហ៊ុនToyota និង BYD របស់ប្រទេសចិន ប្រកាសជាផ្លូវការ ពីការបណ្តាក់ទុន រថយន្តអគ្គិសនី

ប៉េកាំង ៖ ក្រុមហ៊ុន Toyota Motor Co និង ក្រុមហ៊ុនផលិត ថាមពលអគ្គីសនី របស់ចិន BYD Co បានប្រកាសពីភាពជាដៃគូ ដើម្បីអភិវឌ្ឍយានយន្តដើរ ដោយថាមពលអាគុយ ដោយបន្ថែមនូវភាពស្វាហាប់ នៃឧស្សាហកម្ម ដើម្បីចែករម្លែកការចំណាយកើនឡើង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនផលិត រថយន្តកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីបង្កើតម៉ូដែលតម្លៃទាបទាក់ទាញ អតិថិជនចិន និងបំពេញតាមកូតាការ លក់របស់រដ្ឋាភិបាល បន្ទាប់ពីបញ្ចប់ការ ឧបត្ថម្ភធនកាលពីឆ្នាំមុន បានប្រែក្លាយប្រទេសចិនទៅជាទីផ្សារ សកលធំបំផុតរបស់បច្ចេកវិទ្យា ។

ក្រុមហ៊ុន Volkswagen AG, Ford Motor Co និងម៉ាកផ្សេងទៀតបានភ្ជាប់ទំនាក់ទំនងជាមួយផលិតករចិនដើម្បីបង្កើតម៉ូដែលអគ្គិសនីតម្លៃទាប។ ក្រុមហ៊ុន BYD ក៏មានការបណ្តាក់ទុនរថយន្តអគ្គិសនីដាច់ដោយឡែកមួយគឺ Denza ជាមួយនឹងក្រុមហ៊ុន Mercedes-Benz របស់ Daimler AG ។

ក្រុមហ៊ុនបានឲ្យដឹង ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Toyota និង BYD បានប្តេជ្ញាចិត្តថា យើងអាចរៀនសូត្រ បានច្រើនពីជំនាញរបស់គ្នាទៅវិញទៅមក។ ពួកគេមិនបានផ្តល់ព័ត៌មាន លម្អិតអំពីហិរញ្ញវត្ថុ ឬផែនការលក់ទេ ៕ ដោយ៖លី ភីលីព

Most Popular

To Top