ព្រឹត្តិការណ៍

ស្រាបៀរ កូរ៉ូណា សម្រេចផ្អាកផលិតកម្ម បណ្តោះអាសន្ន នៅក្នុងប្រទេស ម៉ិកស៊ិក ដោយសារវីរុសកូវីដ១៩

បរទេស៖ ផលិតកម្មស្រាបៀរកូរ៉ូណា នៅក្នុងប្រទេស ម៉ិចស៊ិកូ បានផ្អាករយៈ ពេលមួយខែ ទាក់ទងនឹងការណែនាំ អំពីភាពអាសន្ន ផ្នែកសុខភាពសាធារណៈ ដោយសារការរីករាលដាល នៃវីរុសកូវីដ១៩។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា Grupo Modelom នៅក្នុងប្រទេស ដែលប្រតិបត្តិការក្រុមហ៊ុនផលិតស្រាបៀរចំនួន ១១ នៅក្នុងប្រទេសបាននិយាយថា ខ្លួននឹងបញ្ឈប់ជាបណ្តោះអាសន្ននូវស្រាបៀរកូរ៉ូណា និងយីហោម៉ាកផ្សេងទៀត បន្ទាប់ពីសកម្មភាពរបស់ខ្លួនត្រូវបានគេប្រកាសថា មិនចាំបាច់នៅក្រោមបទបញ្ជារបស់រដ្ឋាភិបាល ដែលមានគោលបំណងកាត់បន្ថយ ការរីករាលដាលនៃមេរោគឆ្លង។

យោងតាមទិន្នន័យចុងក្រោយប្រទេសម៉ិកស៊ិក បានចុះបញ្ជីអំពីករណីឆ្លងវីរុសកូវីដ១៩ ចំនួន ១.៥១០ ករណី ចំណែកចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥០ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top