ព្រឹត្តិការណ៍

កូរ៉េខាងត្បូង-អាមេរិក​ កំពុង បន្ដកិច្ចចរចាចែករំលែក ចំណាយយោធា​ ក្រោយបរាជ័យ ឈានដល់ កិច្ចព្រមព្រៀង ជាបន្ដបន្ទាប់

សេអ៊ូល៖​ មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប បានលេីកឡេីងថាការចរចារការចែករំលែកការចំណាយ លើវិស័យការពារជាតិរវាងកូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក​  កំពុងបន្តដើម្បីធានានូវកិច្ចព្រមព្រៀងប្រកបដោយ ផលប្រយោជន៍​ និងស្មើភាពគ្នាសម្រាប់ភាគីទាំងពីរ។

សេចក្តីរាយការណ៍ព័ត៌មានរបស់កូរ៉េខាងត្បូង​ បានលើកឡើងនៅមុននេះថាប្រទេសទាំងពីរបានឈានដល់ ការព្រមព្រៀងគ្នាមួយ​ ស្តីពីការចែករំលែកចំណាយ សម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់នៅក្នុងសម្ព័ន្ធមិត្តអាស៊ីហើយអាចប្រកាសវា នៅដើមថ្ងៃទី០១ ខែមេសា​ ប៉ុន្ដែមិនមានលទ្ធផលនោះទេ។ 

 លោក​ Clarke Cooper ឧបការីរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការនយោបាយយោធា បានលេីកឡេីងថាការចរចាមិនដែលឈប់នោះទេ​ ហើយកំពុងត្រូវបានធ្វើឡើងស្ទើរតែទាំងអស់៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top