រ៉ូម៖ យោងតាមទិន្នន័យចុងក្រោយ ពីនាយកដ្ឋានការពារ ជនស៊ីវិល របស់ប្រទេសអ៊ីតាលី ដែលគ្រប់គ្រងការឆ្លើយតប ជាបន្ទាន់របស់ជាតិ បានបង្ហាញកាលពីថ្ងៃសុក្រថា ក្នុងពេលដែលប្រទេសកំពុងបិទ ជំងឺរាតត្បាត ដ៏សាហាវនៃវីរុសកូវីដ១៩ បានសម្លាប់មនុស្សចំនួន ១៤.៦៨១ នាក់ នៅក្នុងប្រទេសអ៊ីតាលី ដែលនាំមកនូវ ចំនួនសរុបនៃការឆ្លងជំងឺ ស្លាប់ និងជាសះស្បើយ ឡើងវិញដល់ ១១៩,៨២៧ នាក់។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃ គឺមានអ្នកស្លាប់ចំនួន ៧៦៦ នាក់ កាលពីថ្ងៃសុក្រ បើប្រៀបធៀបទៅនឹងថ្ងៃព្រហស្បតិ៍ គឺមានចំនួន ៧៦០ នាក់។
ចំណែកនៅចក្រភពអង់គ្លេសវិញ ចំនួនករណីដែលត្រូវបានបញ្ជាក់ថាឆ្លងវីរុសនេះ បានកើនឡើងដល់ ៣៨.១៦៨ នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រដែលជាការកើនឡើងចំនួន ៤.៤៥០ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ នេះបើយោងតាមតួលេខចុងក្រោយពីនាយកដ្ឋានសុខភាព និងថែទាំសង្គម។
គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ក្នុងចំណោមអ្នកដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងចក្រភពអង់គ្លេស ដែលបានធ្វើតេស្តិ៍ថាមានវីរុសកូវីដ១៩នេះ មានចំនួន ៣.៦០៥ នាក់បានស្លាប់ ។
កាលពីថ្ងៃសុក្រ មន្ទីរពេទ្យសម្រាប់ការសង្គ្រោះបន្ទាន់ថ្មីរបស់ទីក្រុងឡុងដែលត្រូវបានសាងសង់ ដោយមានជំនួយពីយោធាក្នុងរយៈពេលតែ ០៩ ថ្ងៃប៉ុណ្ណោះនោះ គឺបានបើកទ្វាររបស់ខ្លួនដើម្បីទទួលអ្នកជំងឺកូវីដ១៩ដំបូងរបស់ខ្លួននៅពេលដែលវិបត្តិនៅតែបន្តកើនឡើងនៅក្នុងប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា