កីឡា

Burnley បារម្ភថាបើនៅតែមិនបន្ត ប្រកួតវិញទេនោះ ក្លឹបនឹងគ្មានលុយ ចំណាយឡើយត្រឹមខែសីហា

នៅថ្ងៃអាទិត្យ ទី៥ ខែមេសានេះ ប្រធានក្លឹប Burnley បានចេញមកធ្វើការប្រកាសថា ក្លឹបរបស់លោកនឹងប្រឈមមុខ ទៅនឹងបញ្ហាហិរញ្ញវត្ថុ ដ៏ធ្ងន់ធ្ងរគឺមិនមានលុយ ក្នុងធនាគារសម្រាប់ ចំណាយទៀតឡើយ ប្រសិនបើលីកនៅ តែបន្តបិទទ្វារ មិនធ្វើការប្រកួត រហូតដល់ ខែសីហានោះ។

លោក Mike Garlick បានបញ្ជាក់ដែរថាក្លឹប កំពុងប្រឈមមុខទៅនឹង ការបាត់បង់បប្រាក់ ប្រមាណជា៥០លានផោន រួចទៅហើយក្នុងពេលនេះ ខណៈដែលក្លឹបផ្សេង យ៉ាងហោចណាស់ក៏១០០លានផោនដែរ។ លោកបានបន្តថាក្លឹបបានបោះឆ្នោត ដើម្បីជ្រើសយក ការបន្តការប្រកួតឡើងវិញ ព្រោះថាបើមិនដូច្នេះទេច្បាស់ណាស់ ក្លឹបនឹងក្ស័យធន ជាមិនខានឡើយ ហើយអះអាងថាក្លឹបផ្សេងៗ ក៏បានធ្វើដូចគ្នានេះដែរ ពួកគេចង់ឲ្យ មានការប្រកួតឡើង វិញឲ្យបាន ។

គួរបញ្ជាក់ថា ការប្រកាសរបស់លោក Garlick បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ដែលអនុប្រធានក្លឹប West Ham លោកស្រី Karren Brady បានបញ្ជាក់ស្រដៀងគ្នានេះ ថាក្លឹបនឹងជួបបញ្ហាធំ ជាមិនខានប្រសិនបើ ប្រកួតមិនអាចធ្វើឡើងវិញបាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top