នៅសប្តាហ៍នេះលោក Frank Lampard ជាគ្រូបង្វឹកក្លឹបតោខៀវChelseaបានធ្វើការលើកឡើង គួរឲ្យចាប់អារម្មណ៍ថាការងារជាគ្រូបង្វឹករបស់ក្លឹបលើលោកពេលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពតានតឹង បំផុតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។
គ្រូបង្វឹកក្លឹបរូបនេះធ្លាប់ជាកីឡាករ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងគ្រូបង្វឹកដ៏មានសមត្ថភាព និងបទពិសោធខ្លាំងៗជាច្រើននាកមកហើយពេលស្នាក់នៅStamford Bridgeហើយលោក Lampard បានបញ្ជាក់ថាវាជាឧិកាសដ៏ល្អបំផុតសម្រាប់គាត់ដែរ ក្នុងការរៀនសូត្រពីរបៀបរបបដឹកនាំក្លឹបពីបុគ្គលទាំងនោះ។
ក្នុងវ័យ៤១ឆ្នាំ Lampard ធ្លាប់ជាកីឡាករជាមួយនឹង Chelsea អស់រយៈពេលជាង១៣ឆ្នាំ មកហើយនិងក៏ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយ នឹងប្រធានក្លឹបលោក Abrahimovic ល្អណាស់ដែរប៉ុន្តែពេលនេះ លោកបានលើកឡើងថាកំពុងរងសំពាធ ជាមួយនឹងប្រធានក្លឹបរូបនេះតែទោះបីជាយ៉ាងណាលោកថា នឹងអាចឆ្លងកាត់ដំណាក់កាលមួយនេះឲ្យបាន៕
ប្រែសម្រួល៖ស៊ុនលី