ព្រឹត្តិការណ៍

រុស្ស៊ី៖បាញ់ស្លាប់៥នាក់ ដោយសារបង្កសម្លេង រំខានក្បែរផ្ទះពេក

បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៥ ខែមេសា បានឲ្យដឹងថា បុរសម្នាក់ដែលនៅក្នុងប្រទេសរុស្ស៊ី បានធ្វើការបាញ់សម្លាប់មនុស្ស ចំនួន៥នាក់ ដោយសារតែទ្រាំមិនបាន ថាពួកគេបានបង្កសម្លេងរំខានខ្លាំងពេក ក្បែរផ្ទះរបស់គាត់ពេក នៅពេលយប់ឡើង។

ក្រុមប៉ូលិសបាននិយាយថា ហេតុការន៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើងនៅក្នុងភូមិ ដែលមានឈ្មោះថា Yelatma ក្នុងតំបន់ Ryazan ចម្ងាយប្រមាណជា២០០គីឡូម៉ែត្រ ពីទីក្រុងមូស្គូ ហើយអ្វីដែលយើងបានដឹងនោះ គឺថាតំបន់នោះ គឺជាទីកន្លែងដែលត្រូវបាន រដ្ឋាភិបាលប្រកាសបិទ។

ក្រុមអ្នកស៊ើបអង្កេត បានបញ្ជាក់ថា ដំបូងឡើយបុរសជាខ្មាន់កាំភ្លើង ធ្លាប់បានត្អូញត្អែរជាច្រើនដងហើយ ប៉ុន្តែមិនមានភាពធូរស្រាលឡើយ ហើយឈានទៅដល់ ការទាស់ទែងគ្នាខ្លាំងៗផងដេរ ប៉ុន្តែដល់តំណាក់កាលចុងក្រោយ រូបគេបានបើកការបាញ់ប្រហារភ្លាមៗតែម្តង ក្នុងនោះបុរស៤នាក់ និងស្ត្រីម្នាក់ ដែលជាជនរងគ្រោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top