វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងដោយ សារវីរុសកូរ៉ូណា នៅទូទាំងសកលលោក បានកើនឡើងដល់ជាង១,២លាននាក់ ហើយ ។
បើយោងតាមរបាយការណ៍សរុបចេញផ្សាយ ដោយសាកលវិទ្យាល័យ Johns Hopkins University កាលពីថ្ងៃសៅរ៍ថា ចំនួនដែលគេបញ្ជាក់ថា អ្នកឆ្លងដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់កម្រិតខ្ពស់ បំផុតគឺ១,២លាននាក់ ។
ផ្អែកតាមការចុះផ្សាយកាលពីពេលថ្មីៗនេះ ដោយសារព័ត៌មានបរទេសជាច្រើន បានឲ្យដឹងថា សហរដ្ឋអាមេរិក ជាប្រទេសនាំមុខគេ ហើយបន្ទាប់ មកមានអ៊ីតាលី ចិន អេស្ប៉ាញ បារាំង និងបណ្តាប្រទេសជាច្រើនទៀតនៅប្លុកអឺរ៉ុប ដែលមាន អ្នកឆ្លង និងស្លាប់ច្រើនជាងគេ ក្នុងចំណោមជាង១០០ប្រទេសនៅទូទាំង សកលលោក ។
ជាក់ស្តែង ប្រទេសអ៊ីតាលី នាពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ មានការថយចុះខ្លះៗ នៃតួលេខអ្នកស្លាប់ តែសហរដ្ឋអាមេរិក បែរជាមានតួលេខហក់ ឡើងខ្លាំងដដែល ។ សម្រាប់ប្រទេសចិន វិញ ការឆ្លង និងស្លាប់ បាននៅថេរ មិនទាន់មានការប្រែប្រួល ខ្លាំង ដូចកាលពីផ្ទុះវីរុសលើកដំបូងនោះទេ ៕