ព្រឹត្តិការណ៍

អ្នកវិទ្យាសាស្ត្រ រកឃើញសត្វដាយណូស័រ ដ៏គួរឲ្យខ្លាចមួយមានក្រញ៉ាំទំហំ ៥អ៊ីញ ក៏ជាសត្វចុងក្រោយបង្អស់ នៃដាយណូស័រ មុនពេលការផុតពូជដ៏ធំ

New Mexico ៖ អ្នកវិទ្យាសាស្ត្រ បានរកឃើញដាយណូស័រ គួរឲ្យខ្លាបំផុត ដែលរស់នៅ New Mexico កាលពី ៦៧ លានឆ្នាំមុនមានក្រញ៉ាំទំហំ ៥ អ៊ីញ ហើយត្រូវបានគេបរបាញ់ ដូចជាកូនមាន់ក្បាលមួយ ព្រមទំាងមានកន្ទុយដូចសត្វ Whiplash នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សត្វដាយណូស័រ lightning មានកន្ទុយដូចស្លាបមាន់ ដែលអាចឲ្យវាបរបាញ់បាន ដូចកូនឆ្កែ និងសត្វ រស់លើដីមានលឿនបំផុត នាពេលបច្ចុប្បន្ននេះ។ វាត្រូវបានរកឃើញ ដោយក្រុមអ្នកជំនាញខាងសត្វ ពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងវិទ្យាសាស្ត្រញូវម៉ិចស៊ិកូ និងដាក់ឈ្មោះថា Dinebellatorបន្ទាប់ពីជនជាតិដើម។

អ្នកជំនាញមកពីសារមន្ទីររដ្ឋ នៃរដ្ឋPennsylvania បាននឹងកំពុងសិក្សាប្រភេទសត្វ ត្រូវបានរកឃើញថ្មី ហើយនិយាយថា វាជាប្រភេទសត្វមួយ ក្នុងចំណោមសត្វចុងក្រោយបង្អស់។ នេះបើយោងតាម អ្នកនិពន្ធការសិក្សា Steven Jasinski ថា ដាយណូស័រ Dineobellator ក៏មានធ្មេញមុតស្រួច និងផ្នែកខាងមុខ និងជើងដ៏រឹងមាំខុសពីធម្មតា អនុញ្ញាតឲ្យវាចាប់សត្វដទៃ ជាអាហារយ៉ាងស្រួល៕ ដោយ៖លី ភីលីព

Most Popular

To Top