ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រី ឥណ្ឌានិង សមាជិក សភាព្រមព្រៀង កាត់បន្ថយ ប្រាក់ខែ៣០ភាគរយ ស្របពេល ឥណ្ឌាធ្វើការ ដោះស្រាយ បញ្ហា វីរុសកូរ៉ូណា

បរទេស៖នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី និងឥស្សរជនរដ្ឋាភិបាលជាន់ខ្ពស់ ផ្សេងទៀត នឹងកាត់ប្រាក់ខែ៣០ភាគរយ នៅក្នុងឆ្នាំនេះ ស្របពេលដែលប្រទេសដោះស្រាយបញ្ហា មេរោគកូរ៉ូណា និងផលប៉ះពាល់លើសេដ្ឋកិច្ច នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីរដ្ឋាភិបាលមួយរូប បាននិយាយប្រាប់ឲ្យដឹង។ 

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីឥណ្ឌា លោក Prakash Javadekar បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា គណៈរដ្ឋមន្ត្រីបានអនុម័ត យល់ព្រមនឹងអនុក្រឹតមួយ ដែលឲ្យលោក ម៉ូឌី រួមទាំងលោកប្រធានាធិបតី Ram Nath Kovind អភិបាលរដ្ឋនិងសមាជិករដ្ឋសភា ទទួលយកការកាត់ប្រាក់ខែ ជាផ្នែកមួយ នៃទំនួលខុសត្រូវសង្គមរបស់ខ្លួន។ 

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រឥណ្ឌា នាពេលថ្មីៗនេះ បានដាក់បម្រាមធ្វើដំណើររយៈពេល ៣សប្ដាហ៍ ដើម្បីរារាំងការឆ្លងរីករាលដាលនៃវីរុសថ្មី ប៉ុន្តែវាបានធ្វើឲ្យមនុស្សរាប់លាននាក់គ្មានការងារធ្វើ និងជាច្រើននាក់ ដែលស្ថិតនៅក្នុងផ្នែកនៃសង្គមងាយទទួលរងគ្រោះ ប្រឹងប្រែងស្វែងរកអាហារនិងទីអាស្រ័យយ៉ាងលំបាក៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top