មនុស្សរាប់ពាន់លាននាក់ ស្ថិតនៅក្រោមបទបញ្ជាចាក់សោរ ឲ្យនៅក្នុងផ្ទះ ដើម្បីការពារ នៃការរីករាលដាល នៃវីរុសកូរ៉ូណា ដែលបង្ខំឲ្យពួកគេរកវិធីច្នៃប្រឌិត ដើម្បីរក្សារាងនៅផ្ទះ ហើយក្រុមមួយបាន ចំណាយពេលរាប់ខែ នៅឯកោបានមកជួយពួកគេបើ យោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
អវកាសយានិក នៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) បានបង្ហោះវីដេអូនៅលើTwitter បានចែករម្លែកការហាត់ប្រាណ របស់ពួកគេពី២៥០ ម៉ាយល៍ពីលើផែនដី។ នាង Jessica Meir របស់អង្គការណាសា បានចូលរួមជាសាធារណៈ ក្នុងដំណើរទស្សនកិច្ច នៃឧបករណ៍ បណ្តោះអាសន្ន របស់ពួកគេ រួមមានប្រព័ន្ធបូមធូលីស្រដៀង នឹងទម្ងន់ទំនេរម៉ាស៊ីន ហាត់ប្រាណ ដែលមានខ្សែភ្ជាប់ប៊ងហ្គី និង កង់នៅស្ថានីយ ដោយគ្មានកៅអីឬក៏ដៃ ។
នាង Meir បាននិយាយនៅក្នុងឃ្លីបថា ការសិក្សាបានបង្ហាញថា ការធ្វើលំហាត់ប្រាណ គឺចាំបាច់សម្រាប់សុខភាព រាងកាយរបស់អ្នក ប៉ុន្តែក៏សម្រាប់សុខុមាលភាព ផ្លូវចិត្តរបស់អ្នកផងដែរ ។ អ្នកប្រហែលជាត្រូវការច្នៃប្រឌិតបន្តិច ដើម្បីទទួលបានអត្រា ចង្វាក់បេះដូងកើនឡើង នៅពេលនៅផ្ទះដោយមិនចាំបាច់ ធ្វើដំណើរទៅកន្លែងហាត់ប្រាណ ប៉ុន្តែយើងជឿជាក់ថា អ្នកអាចបង្កើតអ្វីមួយបាន ៕
ដោយ៖លី ភីលីព