កាលពីចន្ទដើមសប្តាហ៍នេះ គេបានមើលឃើញថាក្លឹបអាល្លឺម៉ង់Bayern Munich បានក្លាយទៅជាក្លឹបដំបូងគេដែលបានសម្រេចចិត្ត ឲ្យកីឡាករត្រឡប់មក ហ្វឹកហាត់វិញក្រោយខកខានអស់រយៈជាច្រើន សប្តាហ៍ហើយក្តីដោយសារតែការរាតត្បាត នៃវិរុសកូរ៉ូណា។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីគេ បានដឹងទៀតថាការហ្វឹកហាត់គឺស្ថិតនៅក្នុងគោលការណ៍ ស្តង់ដាគឺគម្លាតឃ្លា២ម៉ែត្រ។គួរឲ្យដឹងដែរថាលីកអាល្លឺម៉ង់ត្រូវបាន គេសម្រេចចិត្តឲ្យត្រឡប់មកហ្វឹកហាត់វិញបានត្រឹមថ្ងៃទី៥ ខែមេសានេះ បន្ទាប់ពីការខកខានប្រកួតតាំង តែពីខែមិនា។
Bayern Munich ពិតជាសង្ឃឹមថាលីកទាំងឡាយអាចត្រឡប់មកវិញធម្មតា ដោយសារតែបច្ចុប្បន្នកំពុងនាំមុខDotmundដល់ទៅ៤ពិន្ទុ ដើម្បីលើកពានកំពូលអាល្លឺម៉ង់និងជ័យជំនះជើងទី១រួចហើយ លើក្រុមChelseaក្នុងក្របខណ្ឌChampion Leagueលទ្ធផល៣ទល់នឹង០៕
ប្រែសម្រួល៖ស៊ុនលី