កាសែត អង់គ្លេស The Sunsports នៅថ្ងៃពុធនេះបានសរសេរថា កីឡាករល្បីៗ រួមបញ្ចូលទាំងកីឡាករ ខ្សែប្រយទ្ធLukaku, Sanchez និងកីឡាករSmallingផង បានសម្រេចចិត្តរួមគ្នា ក្នុងការបរិច្ចាគ មិនយកប្រាក់កម្រៃរបស់ខ្លួន រហូតទៅដល់៤ខែ ដើម្បីប្រគល់ជូនទៅដល់ក្រុមការងារ ប្រយុទ្ធប្រឆាំង វិរុសកូរ៉ូណាជំនួសវិញ។
គួរឲ្យដឹងថា លីកកំពូល អ៊ីតាលី បានផ្អាកតាំងតែ ពីខែមិនាមកម្ល៉េះ ហើយបូករួម ទាំងកម្មវិធីកីឡាធំៗជាច្រើនទៀត ក៏ត្រូវបានលប់ចោលផងដែរ និងអាចធ្វើឡើងវិញបានលុះត្រាណា តែស្ថានភាពល្អប្រសើរឡើងវិញ ។ ស្ថានភាពបច្ចុប្បន្នអ៊ីតាលី កំពុងឈរស្ថិតនៅក្នុងកម្រិតអាក្រក់បំផុត បន្ទាប់ពីអាមេរិកនិងចិន ដែលមានករណីឆ្លង និងបាត់បង់ជីវិតច្រើនបំផុត។
នៅអង់គ្លេសវិញ ការកាត់បន្ថយ ប្រាក់កម្រៃកីឡាករ ត្រឹមតែ៣០ភាគរយ កំពុងមានភាពចម្រូងចម្រាស ដោយសារតែកីឡាករជាច្រើន មិនមានទំនុកចិត្តទេថា តើលុយនោះ នឹងបានទៅដល់ក្រុមការងារប្រយុទ្ធ នឹងវិរុសកូរ៉ូណាប៉ុន្តែតាមការបញ្ជាក់ ពីសំណាក់ប្រធានគណកម្មការ បាល់ទាត់អង់គ្លេស PFA បានបញ្ជាក់ច្បាស់ថា លុយសរុបពី៣០ភាគរយ ដែលបានកាត់បន្ថយមានចំនួន ប្រមាណជា៥០០លានផោន និងប្រាក់ចំណែកទៅក្នុងការងារ ពន្ធប្រមាណជា២០០លានផោន នឹងត្រូវប្រគល់ជូនរដ្ឋាភិបាល ដើម្បីបែងចែក៕
ប្រែសម្រួល៖ស៊ុនលី