វូហាន៖ ទីក្រុង វូហាន ប្រទេសចិន ស្គាល់ពន្លឺថ្ងៃហើយ នៅពេលដែលរថយន្ត ជាច្រើនបានតម្រៀបជាជួរនៅច្រកផ្លូវចេញចូល និងអ្នកដំណើរ បានត្រៀមរៀបចំឡើងរថភ្លើង ដើម្បីចាកចេញពីទីក្រុង វូហាន ដែលជាទីក្រុងកណ្តាលរបស់ ប្រទេសចិនដែលរងការប៉ះពាល់ខ្លាំងដោយសារការផ្ទុះឡើងនៃមេរោគថ្មី គឺជំងឺកូវីដ១៩ ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលនេះ បម្រាមរឹតត្បិតនៃការធ្វើដំណើរត្រូវបានដកចេញ ប៉ុស្តិ៍ត្រួតពិនិត្យត្រួតពិនិត្យចរាចរណ៍ត្រូវបានរុះរើ និងការបន្ត ប្រតិបត្តិការផ្លូវដែក ព្រលានយន្តហោះ ផ្លូវទឹក ផ្លូវហាយវេ និងរថយន្តក្រុងតាមលំដាប់លំដោយ ចាប់ពីថ្ងៃពុធ បន្ទាប់ពីទីក្រុងនេះបានបិទទ្វារអស់រយៈពេលជិត ១១ សប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ ។
សូមជម្រាបថា កាលពីថ្ងៃទី ២៣ ខែមករា ទីក្រុង វូហាន បានប្រកាសពីការរឹតត្បិតចរាចរណ៍ដែលមិនធ្លាប់មានពីមុនមករួមទាំងការផ្អាកការ ដឹកជញ្ជូនសាធារណៈរបស់ទីក្រុង និងរាល់ជើងហោះហើរ និងរថភ្លើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាល៕ ប្រែសម្រួលៈ ណៃ តុលា