ព្រឹត្តិការណ៍

រ៉ុកកែត វាយប្រហារ មូលដ្ឋាន ទ័ពអាកាសអាមេរិក នៅអាហ្វហ្គានីស្ថាន

បរទេស៖កងកម្លាំងដឹកនាំ ដោយអង្គការណាតូ តាមសេចក្តីរាយការណ៍ បាននិយាយថា គ្រាប់រ៉ុកកែតចំនួន៥គ្រាប់ បានវាយប្រហារទៅលើមូលដ្ឋាន ទ័ពអាកាសដ៏ចម្បងមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនមានជនរងគ្រោះនោះទេ ហើយការវាយប្រហារនោះ ត្រូវបានអះអាងទទួលខុសត្រូវ ដោយពួកសកម្មប្រយុទ្ធក្រុម រដ្ឋឥស្លាមជ្រុលនិយម។

ការវាយប្រហារនេះ ត្រូវបានធ្វើឡើង ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ពីពួកសកម្មប្រយុទ្ធតាលីបង់ និងសហរដ្ឋអាមេរិក បានសម្រេចធ្វើកិច្ចព្រមព្រៀងមួយ ស្តីពីការដកកងទ័ពអន្តរជាតិដឹកនាំដោយអាមេរិក ដើម្បីជាថ្នូរនឹងការធានារក្សាសន្តិសុខរបស់ពួកតាលីបង់ ប៉ុន្តែក្រុមរដ្ឋឥស្លាមជ្រុលនិយម មិនមាននៅក្នុងកិច្ចព្រមព្រៀងនោះទេ។

ដោយពោលសំដៅដល់មូលដ្ឋានទ័ពអាកាស អាមេរិកដ៏ធំមួយ ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខាងជើងទីក្រុងកាប៊ុលនោះ បេសកកម្មយោធាដឹ កនាំដោយអង្គការណាតូ បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រថា “គ្រាប់រ៉ុកកែត៥គ្រាប់ ត្រូវបានបាញ់ទៅលើព្រលានយន្តហោះ Bagram នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែគ្មានអ្នករងគ្រោះនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top