ព្រឹត្តិការណ៍

មន្ត្រីកូរ៉េខាងជើង ត្រូវព្រមានមិនឲ្យមាន ឥរិយាបថមិនល្អ

បរទេស ៖ មន្ត្រីត្រួតពិនិត្យ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ ត្រូវបានគេចេញ សេចក្តីព្រមានដ៏កម្រមួយ មិនឲ្យប្រព្រឹត្តទង្វើមិនល្អ ចំពោះអ្នកនៅក្រោមបង្គាប់ ស្របពេលមានការ ផ្ទុះឆ្លងវីរុសថ្មី គឺមេរោគកូរ៉ូណា នៅលើពិភពលោក។

ទីភ្នាក់ងារសារព័ត៌មាន គណបក្សពលករកូរ៉េ Rodong Sinmun បាននិយាយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា មន្ត្រីកូរ៉េខាងជើង ដែលទទួលខុសត្រូវដឹកនាំការងាររបស់អ្នកដទៃទៀត គឺត្រូវគិតគូដល់តម្រូវការចំាបាច់ របស់មនុស្ស ដែលមានឋានៈទាបជាងខ្លួន ។

គួរបញ្ជាក់ថា សេចក្តីណែនាំបែបនេះ គឺត្រូវបានដាក់ចេញ ស្របពេលដែលចំណី អាហារ អាចនឹងស្ថិតនៅក្នុងភាពខ្វះខាតក្នុងប្រទេស និងក្រុមថ្នាក់លើអាច នឹងកំពុងតែព្យាយាមរកវិធីបង្កើតផល ចំណេញឲ្យខ្លួនឯង ស្របពេលមានវិបត្តិ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top