ព្រឹត្តិការណ៍

លោកគីមជុងអ៊ុន ត្រួត សមយុទ្ធយោធា មួយមុន កិច្ចប្រជុំសភា

បរទេស៖នៅថ្ងៃសុក្រទី១០ខែមេសា នេះកាសែតក្នុងស្រុកនៃប្រទេសកូរ៉េខាងត្បូងបានសរសេរថា លោកគីមជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានធ្វើការដើរត្រួតទ័ព ដោយផ្ទាល់នៅក្នុងសមយុទ្ធយោធា ខ្នាតតូចមួយនៅក្នុង ប្រទេសនៅមុនកិច្ចប្រជុំសភារបស់ប្រទេស។

សមយុទ្ធខ្នាតតូចនេះត្រូវបានគេដឹងថា មានការចូលរួមដោយកងពលថ្មើរជើងព្រមជាមួយនឹង ការបាញ់កាំភ្លើងត្បាល់សំដៅគោលដៅ និងជាសមយុទ្ធចុងក្រោយបំផុត ក្រោយរយៈពេលតែមួយខែប៉ុណ្ណោះនៃសមយុទ្ធរបស់ យោធាកូរ៉េខាងជើង។សមយុទ្ធយោធាមុននេះកូរ៉េខាងជើង បានដាក់បញ្ចូលទាំងមីស៊ីលឆ្លងទ្វីបរយៈចំងាយខ្លីផង។

គួរបញ្ជាក់ដែរថាកិច្ចប្រជុំសភា ដែលត្រូវបានប្រកាសកាលពីខែមុនអ្នកសង្កេតការណ៍អន្តរជាតិ បាននិយាយថាវាជាសញ្ញាមួយនៃការទុកចិត្តរបស់រដ្ឋាភិបាល របស់លោកគីមដែលលោកអាចប្រមូលផ្តុំមេដឹកនាំប្រទេស រាប់រយនាក់នៅកន្លែងតែមួយទោះបីជាពិភពលោកកំពុងមានការ រាតត្បាតដោយវិរុសកូរ៉ូណាខ្លាំងក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top