តូក្យូ ៖ អ្នកវិភាគនិយាយថា គុណសម្បត្តិ នៃបណ្តាញឥតខ្សែ 5G ដែលទើបនឹងបើកដំណើរការ នៅក្នុងប្រទេសជប៉ុន ទំនងជាបង្ហាញលើកម្មវិធី ពាណិជ្ជកម្មភាគច្រើន ដែលជំរុញឲ្យមានភាពជឿនលឿន ខាងបច្ចេកវិទ្យាយ៉ាងខ្លាំង នៅក្នុងវិស័យផ្សេងៗ រួមមានយានយន្តស្វ័យភាព និងការថែទាំសុខភាពក្នុងរយៈពេល២-៣ឆ្នាំយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។
បច្ចុប្បន្នពួកគេត្រូវ បានគេស្គាល់ថា អនុញ្ញាតឲ្យទាញយកវីដេអូលឿន និងបទពិសោធន៍ លេងហ្គេមរលូនការតភ្ជាប់កាន់ តែគួរឲ្យទុកចិត្តរបស់ 5G និងភាពយឺតយ៉ាវ ទាបមានសក្តានុពលក្នុងការជំរុញនូវរបកគំហើញនានា ក្នុងការដោះស្រាយបញ្ហាសង្គមទូទៅរួម ទាំងកង្វះកម្លាំងពលកម្ម និងប្រជាជនវ័យចំណាស់ របស់ជប៉ុន។
លោក Yoshinori Omura អគ្គលេខាធិការនៃវេទិកាថា ការជំរុញការទំនាក់ទំនង តាមទូរស័ព្ទចល័តជំនាន់ទី ៥ បានបង្កើតឡើងដោយសមាជិកសាជីវកម្ម និងការសិក្សាក៏ ដូចជារដ្ឋាភិបាលក្នុងតំបន់ ។“ 5G មិនមែនគ្រាន់តែជាហេដ្ឋារចនា សម្ព័ន្ធទូរគមនាគមន៍ ទេ ប៉ុន្តែនឹងក្លាយជាផ្នែកមួយ នៃហេដ្ឋារចនាសម្ព័ន្ធសង្គម តាមរយៈការប្រើប្រាស់ឧស្សាហកម្ម ដែលបានពង្រីកក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ” ។
អ្នកវិភាគនិយាយថា បន្ថែមពីលើការបង្កើនប្រសិទ្ធភាព និងផលិតភាព នៃសកម្មភាពអាជីវកម្មមានស្រាប់ហើយ 5G អាចជំរុញការ ច្នៃប្រឌិត តាមរយៈការជួយឲ្យក្រុមហ៊ុន មកពីឧស្សាហកម្មផ្សេងៗគ្នាធ្វើការជាមួយគ្នា និងមានសក្តានុពលក្នុងការផ្លាស់ប្តូរគំរូអាជីវកម្ម៕