ព្រឹត្តិការណ៍

ដូណាល់ ត្រាំ​ នៅតែជឿជាក់ថា ពលរដ្ឋអាមេរិក នឹងស្លាប់ក្រោមចំនួន ១០ម៉ឺននាក់

វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍ទី១១ ខែមេសា នេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសម្តងទៀតថា ការរំពឹងទុករបស់លោក ចំពោះអ្នកបាត់បង់ជីវិត ក្នុងប្រទេស នឹងស្ថិតនៅក្រោម ១០ម៉ឺននាក់ ជាមិនខាន។

ទោះបីជានៅថ្ងៃនេះ​ អាមេរិកបានប្រកាសថា អ្នកស្លាប់បាត់បង់ជីវិត នៅទូទាំងប្រទេស គិតត្រឹម២៤ម៉ោងចុងក្រោយ បានកើនដល់ទៅជាង២០០០នាក់ក្តី ប៉ុន្តែលោកត្រាំ បានជឿជាក់ថា តួលេខសរុប នឹងមានចំនួនតិចជា១០ម៉ឺននាក់ តាមការសង្ឃឹមទុករបស់ខ្លួន។ លោកបានបន្តថា ជាក់ស្តែងនៅក្នុងរដ្ឋ Detroit និងNew Orleans ជាដើមគឺមានស្ថានភាព មានស្ថេរភាពបន្តិចឡើងវិញហើយ។

គួរបញ្ជាក់ថាគិតមកត្រឹមថ្ងៃសៅរ៍នេះ តួលេខអ្នកឆ្លងនៅទូទាំងប្រទេសអាមេរិក កើនមានទៅដល់ជាងកន្លះលាននាក់ ចំណែកឯអ្នកបាត់បង់ជីវិត មានទៅដល់ ១៨ ៦៩៣នាក់ ទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top