ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីអ៊ីតាលី ប្រកាសបន្ត បិទប្រទេស រហូតដល់ថ្ងៃ៣ ឧសភា

រ៉ូម៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ទី១១ ខែមេសានេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី លោក Giuseppe Conte នៅថ្ងៃនេះបានប្រកាសថា នឹងត្រូវបន្តការបិទប្រទេសរបស់ខ្លួនទៀត រហូតដល់យ៉ាងហោចណាស់ ថ្ងៃទី៣ខែឧសភា។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាការសម្រេចចិត្តដ៏លំបាកបំផុតមួយ ប៉ុន្តែស្ថានភាពពិត ជាតម្រូវឲ្យធ្វើបែបនេះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្រោយរយៈពេល តែ១ខែប៉ុណ្ណោះ ដែលប្រទេសនេះ បានប្រកាស បិទប្រទេសទាំងមូល ដោយសារវិរុសកូរ៉ូណា។

គួរឲ្យដឹងថាអ៊ីតាលី ជាប្រទេសនៅតំបន់អ៊ឺរ៉ុបដំបូងគេ ដែលបានប្រកាសបិទប្រទេស ហើយក៏ជាប្រទេស ដែលមានអ្នកស្លាប់ ច្រើនជាងគេបំផុតផងដែរ នៅពេលនេះ។

មកដល់ពេលនេះ ទោះបីជាអាមេរិក មានការកើនឡើង ចំនួនអ្នកស្លាប់ ដល់ទៅជាង២០០០នាក់ ក្នុងមួយថ្ងៃក្តី ប៉ុន្តែតួលេខ នៅតែមិនដល់ប្រទេសអ៊ីតាលី នៅឡើយជាសរុប។ អ៊ីតាលី មានអ្នកឆ្លងសរុប ដល់ទៅ ១៥០ ០០០នាក់ ចំណែកឯអ្នកបាត់បង់ជីវិត ប្រមាណជាជិត ១៩ ០០០នាក់ហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top