កីឡាករខ្សែប្រយុទ្ធវ័យក្មេង Lautauro Martinez គឺជាកីឡាករគោលដៅដ៏ធំមួយ របស់ក្លឹបមេឃខៀវ Man City កន្លងមកហើយនារដូវក្តៅខាងមុខនេះក្លឹប នឹងបញ្ចេញកញ្ចប់លុយប្រមាណជា៩៧,៥លានផោន ជាតម្លៃខ្លួនរបស់កីឡាករដើម្បីប្រជែង ជាមួយនឹងក្លឹបធំៗផ្សេងទៀត។
វានឹងក្លាយទៅជាសង្គ្រាមប្រជែងកីឡាកររវាង ក្លឹបអ្នកមានទាំង៤ ដែលក្នុងនោះក៏មានផងដែរដូចជាក្លឹបតោខៀវ Chelsea ក្លឹបយក្សអេស្បាញទាំង ពីរគឺ Real Madrid និង Barcelona។កីឡាករឆ្នើមវ័យ២២ឆ្នាំរបស់ក្លឹប Inter Milan រូបនេះបានចូលរួមជាមួយ នឹងក្លឹបអ៊ីតាលីនេះកាលពីឆ្នាំ២០១៨ពីក្លឹប Racing Club នៅឯប្រទេសកំណើត អាហ្សង់ទីន។
Pepត្រូវបានគេជឿជាក់ថា បានសម្លឹងឃើញ Martinez ជាកីឡាករជំនួស តំណែងSergio Agueroក្នុងរយៈពេលដ៏វែង ប៉ុន្តែការចចារបានក្លាយទៅជាឧបសគ្គទាំង ស្ថានភាពបច្ចុប្បន្នផងនិងក្លឹបប្រជែងអាចនឹងមានចំនួន កើនឡើងផងមុនពេលដែលទី ផ្សារដោះដូរកីឡាករមកដល់៕
ប្រែសម្រួល៖ស៊ុនលី