សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោក គី ម ជុងអ៊ុន បានត្រួតពិនិត្យអង្គភាពការពារ ដែនអាកាសមួយនៅក្នុងជំហាន ចុងក្រោយរបស់លោក ជាក់ស្តែងក្នុងគោលបំណងរឹតបន្តឹងវិន័យកងទ័ព និងការត្រៀមខ្លួនចំពេល មានការភ័យខ្លាចចំពោះមេរោគកូវីដ-១៩។
ទីភ្នាក់ងារព័ត៌មានផ្លូវការ កណ្តាលកូរ៉េ (KCNA) បានចុះផ្សាយដោយមិនបញ្ជាក់ពីពេលវេលាដែលដំណើរទស្សនកិច្ចរបស់ លោកបានកើតឡើងថា លោកគីម បានធ្វើដំណើរទៅក្រុមយន្តហោះវាយប្រហារមួយ ក្រោមយុទ្ធសាស្រ្តផ្នែកអាកាស និងប្រឆាំងយន្តហោះនៅភាគខាងលិច ដើម្បីពិនិត្យមើលការការពារ ដែនអាកាសរបស់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចុះផ្សាយនៅក្នុងអត្ថបទ ជាភាសាអង់គ្លេសថា“ លោកគីម ជុងអ៊ុន បានរៀនអំពីការត្រៀមខ្លួនសម្រាប់អ្នកប្រយុទ្ធ និងការបំពេញមុខងារ ការពារដែនអាកាសនៅតំបន់ភាគខាងលិច” ៕ ដោយ ឈូក បូរ៉ា