ព្រឹត្តិការណ៍

មេរោគកូរ៉ូណា៖ គ្រូបង្រៀននៅប្រទេសសិង្ហបុរី ឈប់ប្រើកម្មវិធី Zoom បន្ទាប់ពីមានឧប្បត្តិហេតុធ្ងន់ធ្ងរ

សិង្ហបុរី៖ គ្រូបង្រៀន ត្រូវបានប្រកាសជាផ្លូវការ បញ្ឈប់ពីការប្រើប្រាស់កម្មវិធី Zoom ដែលទើបនឹងបង្កើតថ្មី ស្របពេលពិភពលោករងទុក្ខ ដោយសារតែមេរោគកីរ៉ូណា នៅប្រទេសសិង្ហបុរី បន្ទាប់ពីមានរឿងរ៉ាវធ្ងន់ធ្ងរកើតឡើង ចំពោះរូបលោកតែម្តង នេះបើយោងតាម ការចេញផ្សាយពី Sky News។

ឧប្បត្តិហេតុមួយ ត្រូវបានគេរាយការណ៍ថា បានឃើញពួក Hacker ប្លន់យកមេរៀនជីវិតភូមិសាស្ត្រ របស់ក្មេងស្រីជំទង់ ដែលបង្ខំឲ្យរូបភាពប្រដាប់ភេទបុរស លេចឡើងនៅលើកញ្ចក់អេក្រង់ របស់ពួកគេ។

យោងតាមសារព័ត៌មាន Straits Timesថា អ្នកវាយប្រហារ ក៏បានធ្វើការនិយាយចំអកដល់សិស្ស ដែលទើបតែមានអាយុ ១៣ ឆ្នាំ។ ការរំលោភសន្តិសុខបានកើតឡើង ក្នុងអំឡុងពេលមួយសប្តាហ៍ដំបូង នៃការសម្រេចចិត្តនៅក្នុងផ្ទះ ដើម្បីកាពារមេរោគកូរ៉ូណានៅប្រទេសសិង្ហបុរី ដែលបានឃើញសាលារៀនជាច្រើន ផ្លាស់ទៅរៀននៅតាមផ្ទះ។ ក្រុមមន្រ្តីបានព្រមានថា ពួកគេនឹងដាក់របាយការណ៍ប៉ូលិស ប្រសិនបើពួកគេតាមដាន អ្នកដែលទទួលខុសត្រូវ។

Zoom គឺជាកម្មវិធីសន្និសីទវីដេអូមួយ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលសាលារៀន និងការិយាល័យបិទទ្វារ ហើយគ្រួសារព្យាយាមរក្សាទំនាក់ទំនង។ Zoom បានរៀបចំផែនការរយៈពេល ៩០ ថ្ងៃដើម្បីដោះស្រាយបញ្ហាឯកជន និងសុវត្ថិភាព ព្រមទំាងបានទទួលជំនួយ ពីអតីតប្រធានសន្តិសុខ Facebook នៅពេលវាព្យាយាម ដើម្បីទទួលបានភាពជឿជាក់ឡើងវិញ។

កម្មវិធីនេះ ត្រូវបានហាមឃាត់ ដោយក្រសួងការពារជាតិអង់គ្លេស កាលពីខែមុន ប៉ុន្តែកិច្ចពិភាក្សាកម្រិតខ្ពស់ រវាងនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីរបស់លោក ត្រូវបានធ្វើឡើងនៅថ្ងៃក្រោយ៕ ដោយ៖លី ភីលីព

Most Popular

To Top