ព្រឹត្តិការណ៍

ទីក្រុងនានា នៃប្រទេសចិន ត្រូវប្រុងប្រយ័ត្ន នៅពេលមានករណី កើតឡើង ពីប្រទេស រុស្ស៊ី

ចិន៖ប្រទេសចិនបានពង្រឹង ការគ្រប់គ្រង ជំងឺរាតត្បាតនៅតាមតំបន់ព្រំដែន របស់ខ្លួន និងពង្រីកការធ្វើតេស្តិ៍រកមេរោគឆ្លងវីរុស នៅតាមតំបន់ សំខាន់ៗដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងវីរុសថ្មីពីប្រទេសរុស្ស៊ី ដែលបានក្លាយជាប្រទេស ប្រភពធំជាងគេទី ២ របស់ប្រទេសចិនយោង តាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

វិធានការណ៍នានាដូចជាការ បិទច្រកព្រំដែនជាមួយ ប្រទេសរុស្ស៊ីដល់អ្នកដំណើរ និងការបិទទ្វារសហគមន៍នានានៅតាម តំបន់សំខាន់ៗ នឹងត្រូវបានអនុវត្តជាបន្តបន្ទាប់ជាមួយនឹងការមកដល់នៃការគាំទ្រផ្នែក វេជ្ជសាស្ត្រកាន់តែច្រើនត្រូវ បានបញ្ជូនមកពីទូទាំងប្រទេសចិនការបង្កើតមន្ទីរពេទ្យបណ្តោះអាសន្ន និងការធានាបន្ថែមទៀត សម្រាប់ការធ្វើតេស្តិ៍មេរោគឆ្លង។
ប្រទេសចិនបានរាយការណ៍ អំពីចំនួនខ្ពស់បំផុត នៃការនាំចូលចំនួន ៩៧ ករណីនៃការការពារប្រភេទ COVID-19 ដែល៧២ករណីគឺមកពីប្រទេស រុស្ស៊ីហើយបាន រាយការណ៍នៅក្នុងទីក្រុងសៀងហៃ និងខេត្តហីឡុងជាំង។

យោងតាមគណៈកម្មការសុខភាព ជាតិគិតត្រឹមថ្ងៃអាទិត្យនេះ ប្រទេសនេះបានរាយការណ៍ថា មានករណីនាំចូលពីប្រទេសរុស្ស៊ីចំនួន ២៤០ ករណីបើប្រៀបធៀបនឹង ២៨២ មកពីចក្រភពអង់គ្លេសដែលជាប្រទេស ប្រភពនាំចូល ករណីធំជាងគេនិង ១៥៣ មកពីសហរដ្ឋអាមេរិក៕ ដោយ៖លី ភីលីព

Most Popular

To Top