ចិន ៖ សមាគមអ្នកផលិត រថយន្តប្រទេសចិន បាននិយាយថា ការលក់រថយន្តនៅក្នុងប្រទេសចិន កំពុងស្ទុះងើបឡើងវិញ នាពេលឆាប់ៗនេះ ហើយត្រូវបានគេរំពឹងថា នឹងវិលមករកភាពប្រក្រតីវិញ នៅឆមាសទី ២ នៃឆ្នាំនេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
ប៉ុន្តែវិស័យនេះ បានបន្ថែមទៀតថា វិស័យនេះស្ទើរតែប្រាកដថា នឹងមានការធ្លាក់ចុះជារួមសម្រាប់ពេញមួយឆ្នាំ ។ សមាគមបានបន្តថា រថយន្តសរុបចំនួន ១,៤៣ លានគ្រឿងត្រូវបានលក់ នៅក្នុងខែមីនាបានធ្លាក់ចុះ ៤៣,៣ ភាគរយ បើប្រៀបធៀបទៅ នឹងខែដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែ ៤,៥ ដងច្រើនជាង កាលពីខែកុម្ភៈនៅពេល ដែលការផ្ទុះជំងឺនេះបានបិទ បន្ទប់តាំងលក់រថយន្ត នៅទូទាំងប្រទេស ។
ស្ថិតិបានបង្ហាញថា ការលក់រថយន្តនៅក្នុងត្រីមាសទី ១ មានចំនួនសរុប ៣,៦៧ លានគ្រឿងធ្លាក់ចុះ ៤២,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។ លោក Chen Shihua អគ្គលេខាធិការរង នៃសមាគមបានមានប្រសាសន៍ថា ជំងឺរាតត្បាតមិនទាន់ចប់នៅឡើយទេ ប៉ុន្តែយើងសង្កេតឃើញថា ការលក់នៅខែមីនា គឺប្រសើរជាងខែកុម្ភៈ ។
យោងតាមការស្ទាបស្ទង់មតិ របស់សមាគម នៃក្រុមរថយន្តធំចំនួន ២៣ នៅក្នុងប្រទេសបានឲ្យដឹងថា ផលិតកម្មកំពុងឈានទៅ រកភាពល្អប្រសើរផងដែរ ដោយឈរនៅប្រហែល ៧៥ ភាគរយនៃកម្រិតចាប់ពីខែមីនាឆ្នាំទៅ។ លោក Chen មានបន្តថា យើងមិនរំពឹងថាពួកគេនឹងចាប់ផ្តើមផលិតកម្មឡើងវិញលឿនទេ ។
នៅពេលរដ្ឋាភិបាល បញ្ចេញនូវគោលនយោបាយ អនុគ្រោះមួយចំនួន ដើម្បីជំរុញការលក់ទីផ្សារ នឹងមានការងើបឡើងវិញលឿនជាងមុន។
ទីក្រុងប្រហែល ២០ នៅក្នុងប្រទេសចិន បានចាប់ផ្តើមផ្តល់ការឧបត្ថម្ភធន លើយានយន្តថ្មី ក្នុងអំឡុងពេលពីរខែកន្លងមក ហើយរដ្ឋាភិបាល កណ្តាលកំពុងតែអំពាវនាវ ដល់ទីក្រុងមួយចំនួនដើម្បីដោះលែងដែនកំណត់លើ ស្លាកលេខរថយន្ត៕
ដោយ៖លី ភីលីព