កោះបាលី៖ជំងឺរាតត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ ឧស្សាហកម្មទេសចរណ៍នៅក្នុងទេសភាពនៃកោះលំហែកាយរបស់កោះបាលីនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានធ្លាក់ចុះយ៉ាងគំហុកចាប់ តាំងពីខែមីនា ដោយសារប្រទេសមួយចំនួនបានដាក់ កម្រិតលើការធ្វើដំណើរដោយសារតែការ ផ្ទុះវីរុសយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។
ខេត្តដែលតែងតែសំបូរទៅដោយភ្ញៀវ ទេសចរបរទេស ឥឡូវនេះមើលទៅស្ងាត់ស្ងៀម បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចចិត្តផ្អាកការបញ្ចូល ជនបរទេសចូលក្នុងប្រជុំកោះ រួមទាំងតំបន់ទេសចរណ៍កម្រ និងអសកម្មនៃកោះបាលី។ អ្នកនៅខាងក្នុងនិយាយថា ស្ថានភាពបែបនេះអាចធ្វើឲ្យកោះ Goddess Island ដ៏ល្បីល្បាញរបស់ឥណ្ឌូណេស៊ីជួប វិបត្តិសេដ្ឋកិច្ច។
ប្រធានការិយាល័យទេសចរណ៍កោះបាលីលោក I Putu Astawa មានប្រសាសន៍ថា ៥០,៣ ភាគរយនៃសកម្មភាពសេដ្ឋកិច្ចទាំងអស់ នៅក្នុងខេត្តគឺទាក់ទងទៅនឹង អាជីវកម្មធ្វើដំណើរនិងទេសចរណ៍។ យោងទៅតាមគាត់សណ្ឋាគារជាច្រើននៅក្នុងកោះ រមណីយដ្ឋាននេះបានទទួលអត្រាការកាន់កាប់ទាបបំផុតបន្ទាប់ពីប្រទេសមួយចំនួន បានដាក់កម្រិតលើការធ្វើដំណើរ។ កង្វះភ្ញៀវទេសចរក៏ធ្វើឲ្យមគ្គុទេសទេសចរណ៍ក្នុងស្រុកបាត់បង់ ឱកាសការងារផងដែរ។
លោក Astawa បានបន្តថា កោះបាលីបច្ចុប្បន្ននេះមិនទទួលបានទេសចរបរទេសទេ ទន្ទឹមនឹងនេះដែរនៅក្នុងពេលវេលាធម្មតាចំនួនភ្ញៀវទេសចរណ៍ បរទេសក្នុងអំឡុងខែមីនា និងមេសាមានយ៉ាងហោចណាស់ ១០,០០០ នាក់ក្នុងមួយថ្ងៃភាគច្រើន មកពីប្រទេសចិន និងអូស្ត្រាលី៕ ដោយ៖លី ភីលីព