កីឡា

រដ្ឋអាជ្ញានៃប្រទេសស្វីស បញ្ចប់ការស៊ើបអង្កេត លើករណីមួយ ប្រឆាំងនឹងអតីតប្រធាន FIFA លោក Blatter

ZURICH៖ រដ្ឋអាជ្ញាសហព័ន្ធស្វ៊ីស ជិតនឹងបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន លើកិច្ចព្រមព្រៀង របស់អតីតប្រធាន FIFA លោក Sepp Blatter ជាមួយសហព័ន្ធបាល់បោះការ៉ាបៀន (CFU) ដើម្បីលក់សិទ្ធិផ្សាយបាល់ទាត់ពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ការិយាល័យអគ្គមេធាវី (OAG) បាននិយាយថា ខ្លួនបានជូនដំណឹងដល់ភាគីទាំងអស់ អំពីចេតនារបស់ខ្លួន ក្នុងការបញ្ចប់រឿងក្តីនេះ ហើយកំពុងស្វែងរកវិធី ដើម្បីបញ្ចប់រឿងនេះ។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា យើងបញ្ជាក់ថាការិយាល័យ អគ្គមេធាវីនៃប្រទេសស្វីស ចាត់ទុកការស៊ើបអង្កេត ព្រហ្មទណ្ឌទៅលើអង្គហេតុ និងការចោទប្រកាន់ ដោយផ្នែកទាក់ទង ទៅនឹងទំនាក់ទំនងកិច្ចសន្យាជាមួយ CFU ថាពេញលេញ និងត្រៀមខ្លួនសម្រាប់ការសន្និដ្ឋាន ។

OAG “ មានបំណងបញ្ឈប់ ដំណើរការនីតិវិធី” ដោយមិនមានហេតុផល សម្រាប់ការសម្រេចចិត្តនេះទេ។ ជាលទ្ធផលលោក Blatter ដែលបច្ចុប្បន្ន ត្រូវបានហាមឃាត់រយៈពេល ៦ ឆ្នាំ ពីសកម្មភាពទាក់ទងនឹងបាល់ទាត់ ជុំវិញការរំលោភលើក្រមសីលធម៌ នឹងមិនត្រូវបានកាត់ទោស ចំពោះបញ្ហាទាក់ទង នឹងការលក់សិទ្ធិទូរទស្សន៍ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ក្នុងតម្លៃថោកនោះទេ។

បុរសជនជាតិស្វ៊ីសអាយុ ៨៤ ឆ្នាំដែលបានដឹកនាំ FIFA រហូតដល់ឆ្នាំ ២០១៥ ត្រូវបានចោទប្រកាន់ ពីបទលក់សិទ្ធិទូរទស្សន៍ទៅឱ្យ CFU សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១០ និង ២០១៤ ក្នុងតម្លៃ ៦០ ម៉ឺនដុល្លារ ដែលត្រូវបានគេមើលឃើញថា ទាបជាងតម្លៃទីផ្សារនៅពេលនោះ។

អ្នកនាំពាក្យរបស់លោក Blatter បាននិយាយថា លោកមិនបានដឹងឮអ្វីជាផ្លូវការទេ ប៉ុន្តែគ្មានហេតុផលណា ត្រូវសង្ស័យចំពោះរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។ នៅក្នុងរឿងក្តីព្រហ្មទណ្ឌទី ២ លោក Blatter ត្រូវបានចោទប្រកាន់ពីបទ បានរៀបចំបង់ប្រាក់ចំនួន ២ លានហ្វ្រង់ស្វ៊ីស (២,០៦ លានដុល្លារ) ទៅ ឲ្យ លោកប្រធានាធិបតី Michel Platini កាលពីខែកុម្ភៈឆ្នាំ ២០១១៕ ដោយ៖លី ភីលីព

Most Popular

To Top