ព្រឹត្តិការណ៍

លោក ត្រាំ គ្រោងប្រើសិទ្ធិ ដើម្បីបើកប្រទេសឡើងវិញ ខណៈអ្នកស្លាប់ ដោយសារជំងឺកូវីដនៅអាមេរិក មាន ២៣.៥២៩ នាក់

BBC៖ ប្រធានាធិបតីដូណាល់ ត្រាំ បានអះអាងនូវ សិទ្ធិអំណាច “ពេញលេញ” ដើម្បីដកបម្រាមបិទប្រទេស ដោយលោកគ្រោង នឹងបើកប្រទេសឡើងវិញ ដើម្បីឱ្យពលរដ្ឋ អាចដំណើរការជីវភាពជាធម្មតា ប៉ុន្តែគម្រោងនេះ ផ្ទុយពីសិទ្ធិរបស់អភិបាលរដ្ឋ និងអ្នកសិក្សារដ្ឋធម្មនុញ្ញផ្សេងទៀត និងក្នុងពេលដែលសហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២៣.៥២៩ នាក់ និងមានអ្នកឆ្លងជំងឺនេះជិត ៧០ម៉ឺននាក់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន ប្រយុទ្ធប្រឆាំងជំងឺ ដែលក្នុងនោះ លោកបានមានជម្លោះ ជាមួយអ្នកយកព័ត៌មានផងដែរ។

រដ្ឋចំនួនប្រាំបួន នៅឆ្នេរខាងកើត និងខាងលិច សហរដ្ឋអាមេរិក គ្រោងនឹងដកបម្រាម នៃការរឹតបន្តឹងពីការបញ្ជា ឱ្យប្រជាជនស្នាក់ក្នុងផ្ទះចេញ ប៉ុន្តែ រដ្ឋធម្មនុញ្ញអាមេរិក បានបញ្ជាក់ថា រដ្ឋនានារក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។

អ្នកជំនាញផ្នែកច្បាប់និយាយថា នេះមានន័យថា វាជាការទទួលខុសត្រូវរបស់អភិបាលរដ្ឋ ក្នុងការសម្រេច​ ថាតើនៅពេលណាការរឹតត្បិត ទាក់ទងនឹងមេរោគនេះ ត្រូវបានដកចេញ។

មកដល់ពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រា ករណីឆ្លងវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ចំនួន ៦៨២.៦១៩ ករណី ខ្ពស់ជាងប្រទេសអេស្ប៉ាញ ៤ ដង ដែលជាប្រទេស ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបន្ទាប់។ អាមេរិកក៏មានអ្នកស្លាប់ចំនួន ២៣.៥២៩ នាក់ពីរោគរាតត្បាតនេះ ដែលនៅតែខ្ពស់ ជាងប្រទេសអ៊ីតាលី ដែលមានចំនួនអ្នកស្លាប់ ច្រើនបំផុតទី ២ ក្នុងពិភពលោក ដោយមេរោគនេះ ។

លោក ត្រាំ ប្រធានាធិបតីអាមេរិក ដែលជាសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ បានប្រាប់ការធ្វើសន្និសីទវីរុសប្រចាំថ្ងៃ របស់សេតវិមាន កាលពីថ្ងៃច័ន្ទថា រដ្ឋបាលរបស់លោក កំពុងបញ្ចប់ផែនការ ដើម្បីបើកដំណើរការ សេដ្ឋកិច្ចអាមេរិកឡើងវិញ ដែលត្រូវបានបិទ ដើម្បីបន្ថយការរីករាលដាលនៃវីរុសនេះ។

ប៉ុន្តែនៅពេល ដែលអ្នកសារព័ត៌មានសួរថា តើគាត់មានសិទ្ធិអំណាចអ្វី ក្នុងការបញ្ជាពីការស្នាក់នៅក្នុងផ្ទះ ដែលត្រូវបានកំណត់ ដោយរដ្ឋមូលដ្ឋាននោះ លោក Trump បាននិយាយថា “ នៅពេលនរណាម្នាក់ ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះ គឺប្រភពសិទ្ធិអំណាច ត្រូវមានទាំងអស់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top