បរទេស ៖យោធាកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានប្រកាសថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានបាញ់គ្រាប់ ជាបន្តបន្ទាប់មួយ ពីតំបន់ឆ្នេរភាគខាងកើត និងបាញ់មីស៊ីលវាយប្រហារពីអាកាសទៅដី ចេញពីយន្តហោះចម្បាំង ចូលទៅក្នុងសមុទ្រ។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយប្រាប់ នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា គ្រាប់ដែលបាញ់ចេញពីលើគោកនោះ ត្រូវបានគេសន្មត់ថា ជាមីស៊ីលវាយប្រហារនាវា និងត្រូវបានគេបាញ់ចេញ ពីតំបន់ស្ថិតនៅជិតទីក្រុង Munhon ក្នុងអំឡុងម៉ោងប្រហែល៧ព្រឹក ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា មីស៊ីលទាំងនោះ ហោះបានប្រមាណ ៩៣ម៉ាយ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ ស្ថិតនៅចន្លោះប្រទេសកូរ៉េ ខាងជើងនិងប្រទេសជប៉ុន៕
ប្រែសម្រួល៖ប៉ាង កុង