ព្រឹត្តិការណ៍

ចិនពង្រឹង ការត្រួតពិនិត្យ នៅព្រំដែនរុស្ស៊ី និងអនុម័តការសាកល្បង វ៉ាក់សាំងវីរុសកូរ៉ូណា

បរទេស ៖ ប្រទេសចិន នៅពេលថ្មីៗនេះ បានអនុម័ត ដល់ការតេស្តវ៉ាក់សាំង ពិសោធន៍ចំនួនពីរលើមនុស្សក្នុង ដំណាក់កាលដំបូង ដើម្បីប្រយុទ្ធប្រឆាំងនងវីរុសកូរ៉ូណាថ្មី ស្របពេលប្រទេស ដែលរកឃើញវីរុសថ្មីដំបូងនេះ ធ្វើការប្រយុទ្ធដើម្បីទប់ស្កាត់ករណីឆ្លង នាំចូលមកពីបរទេស ជាពិសេសគឺមកពីរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន Global Times បាននិយាយ នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានក្លាយ ជាប្រភពដ៏ធំបំផុត នៃករណីវីរុសកូរ៉ូណាចូលម ពីបរទេសរបស់ចិន ដោយមានករណីឆ្លងសរុប៤០៩ ដែលមានប្រភពកើតឡើង នៅក្នុងប្រទេសជិតខាងភាគខាងជើងរបស់ខ្លួនេះ។

ចំណែកទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន ឈ្មោះ ស៊ិនហួ បានរាយការណ៍ថា ស្របពេលដែលប្រទេសចិនប្រយុទ្ធ ដើម្បីទប់ស្កាត់រលក់ទីពីរ នៃការឆ្លងវីរុសកូរ៉ូណានោះ ថ្នាំវ៉ាក់សាំងពិសោធន៍ចំនួនពីរ នឹងត្រូវធ្វើតេស្តសាកល្បងលើរាងកាយមនុស្ស៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top