ព្រឹត្តិការណ៍

ឥណ្ឌា បន្តបិទប្រទេស រហូតដល់ថ្ងៃទី៣ ខែឧសភា

ញូវដេលី៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី១៤ខែមេសានេះបានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌាលោក Narendra Modi ទើបតែបានប្រកាសថា ការបិទប្រទេសនឹងត្រូវអនុវត្ត បន្តរហូតដល់ថ្ងៃទី៣ ខែឧសភាលើសផែនការចាស់។

ការប្រកាសដំបូងឡើយឥណ្ឌា នឹងបិទប្រទេសរយៈពេល២១ថ្ងៃ គិតចាប់តាំងតែពីថ្ងៃទី២៥ខែមិនាហើយមានន័យថា វានឹងត្រូវអស់សុពលភាពនៅ ពាក់កណ្តាលយប់ថ្ងៃអង្គារនេះហើយ ប៉ុន្តែដោយសារតែតួលេខនៃអ្នកស្លាប់ នៅតែកើនឡើងគឺប្រមាណជា ៣៣៩នាក់មកហើយនិងអ្នកឆ្លង ប្រមាណជា១០៣៦៣នាក់។

នៅក្នុងកម្មវិធីទូរទស្សន៍មួយនៅព្រឹកថ្ងៃអង្គារនេះលោក Modi បានបញ្ជាក់ថា ការសម្រេចចិត្តបន្តការបិទប្រទេស ត្រូវបានធ្វើឡើងក្រោយមានការផ្តល់ យោបលពីសំណាក់រដ្ឋាភិបាលតាមតំបន់ ទាំងឡាយរបស់ប្រទេសប៉ុន្តែទោះបីជា យ៉ាងណាក្តីចាប់ពីថ្ងៃទី២០ខែមេសា តំបន់សុវត្ថិភាពមួយចំនួននឹងអាច ដំណើរការវិញបានខ្លះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top