អង់គ្លេស៖ យោងតាមតារាវិទូ បាននិយាយថា ក្រុមតារាវិទូ បានរកឃើញកំពូលផ្កាយរណប ដ៏អស្ចារ្យមួយទ្វេដង ភ្លឺជាងអ្វីដែលមិនធ្លាប់មានពីមុនមក ហើយនិយាយថា វាបណ្តាលមកពីការរួមបញ្ចូលគ្នា នៃផ្កាយ២ នៅក្នុងកាឡាក់ស៊ី ដែលមានចម្ងាយ ៤.៦ ពាន់លានឆ្នាំពន្លឺ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
បើយោងតាមក្រុម មកពីសាកលវិទ្យាល័យ Birmingham បាននិយាយថា ផ្កាយដែលងាប់ ត្រូវបានគេរកឃើញរាល់យប់ តែភាគច្រើនស្ថិតនៅក្នុង កាឡាក់ស៊ីដ៏ធំមួយ ខណៈផ្កាយមួយនេះ មើលទៅដូចជាឈរតែម្នាក់ឯងនេះ។ ក្រុមតារាវិទូជឿជាក់ថា ការផ្ទុះនេះបណ្តាលមកពីតារាយក្ស២ បានរួមបញ្ចូលគ្នានៅក្នុងព្រឹត្តិការណ៍មួយ ដែលត្រូវបានគេស្គាល់ថាជា“ អស្ថិរភាពរវាងគូ” ហើយនេះជាលើកទីមួយហើយ ដែលក្រុមតារាវិទូបានឃើញ។
ក្រុមនេះបានរកឃើញ ការផ្ទុះនេះមានឈ្មោះថា SN2016aps មានកម្លាំងផ្ទុះ ៥ ដងនៃSupernova ហើយមានទំហំធំជិត ១០ ដង។ រហូតទាល់តែពន្លឺបានស្រអាប់ ទើបក្រុមអ្នកស្រាវជ្រាវ អាចចង្អុលបង្ហាញវា ទៅជាកាឡាក់ស៊ីដែលខ្សោយ និងមិនអាចការពារបានពីចម្ងាយ ៤,៦ ពាន់លានឆ្នាំពន្លឺ។
ប្រភេទនៃSupernova ដែលបណ្តាលមកពីការរួមបញ្ចូលគ្នា នៃផ្កាយដ៏ធំមួយ ពីមុនមានតែជាទ្រឹស្តីមួយ ប៉ុន្តែការសង្កេតទាំងនេះ បង្ហាញថា វាជាបាតុភូតពិត។ អ្នកដឹកនាំការសិក្សា លោកវេជ្ជបណ្ឌិត Matt Nicholl មកពីសាកលវិទ្យាល័យ Birmingham បាននិយាយថា supernovae ត្រូវបានវាស់វែង ដោយប្រើជញ្ជីង២ គឺថាមពលសរុបនៃការផ្ទុះ និងបរិមាណថាមពល ដែលបញ្ចេញជាពន្លឺ ឬវិទ្យុសកម្ម ដែលអាចអង្កេតបាន៕ ដោយ៖លី ភីលីព