ទីបំផុតលទ្ធផល បានចេញមកហើយគឺ ថាកីឡាករទាំងអស់់ របស់ក្លឹបកាំភ្លើងធំ Arsenal បានសម្រេចចិត្តបដិសេធ មិនទទួលយកសំណើ សុំកាត់បន្ថយប្រាក់កម្រៃ ១២,៥ភាគរយ ពីក្លឹបឡើយដោយសារ តែបញ្ហាវិបត្តិកូរ៉ូណានោះ ។
ទោះបីជាយ៉ាងណាគណកម្មការ គ្រប់គ្រងក្លឹបមានរួមទាំងគ្រូបង្វឹកផងបែរ ជាបានសម្រេចចិត្ត ផ្ទុយទៅនឹងកីឡាករ ដោយពួកគេបាន សុខចិត្តឲ្យក្លឹបកាត់ប្រាក់ខែ ក្នុងចំនួនដ៏ច្រើន ហើយយោងតាមកាសែត The Mirrorចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថា ក្លឹបកំពុងព្យាយាមដាក់សំពាធ ធ្វើយ៉ាងណាឲ្យកីឡាករទាំងអស់ប្តូរ ចិត្តឡើងវិញ ចំពោះសំណើរនេះ។
គ្រូបង្វឹកក្លឹប លោក Mikel Arteta ត្រូវបានគេដឹងថា នឹងបើកកិច្ចប្រជុំគ្នា ម្តងទៀត ជាមួយនឹងក្រុមកីឡាករឈុតធំ តាមរយៈវិដេអូខល ដើម្បីផ្តោតសំខាន់ទៅលើសំណើ សុំកាត់ប្រាក់ខែ១២,៥ភាគរយនេះដដែល ។ គួរបញ្ជាក់ថា គណកម្មការគ្រប់គ្រងក្លឹប ដែលមានចំនួនសរុប ១៤នាក់ បានយល់ព្រមកាត់បន្ថយប្រាក់ចំណូល ដល់ទៅ៣ភាគ៤ របស់ខ្លួនរហូតដល់ឆ្នាំក្រោយ៕
ប្រែសម្រួល៖ស៊ុនលី