ព្រឹត្តិការណ៍

លោក អាបេ ពង្រីកប្រកាសភាពអាសន្ន នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ ការរាតត្បាតនៃវីរុសកូរ៉ូណា

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការពង្រីកប្រកាសអាសន្ន នៅគ្រប់តំបន់ទាំងអស់ ក្នុងប្រទេសជប៉ុន ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ១៩។

លោក ស៊ិនហ្ស៊ូ អាបេ បានមានប្រសាសន៍យ៉ាងដូច្នេះថា ការប្រកាសអាសន្ននេះ នឹងត្រូវបានដាក់ ឲ្យអនុវត្តជាធរមាន រហូតដល់ថ្ងៃទី០៦ ខែឧសភា ហើយមានគោលដៅ កាត់បន្ថយការធ្វើដំណើរ នៅក្នុងអំឡុងរដូវកាល ឈប់សម្រាកសប្ដាហ៍មាស Golden Week នៅអំឡុងពេលដើមខែឧសភា។

គួរបញ្ជាក់ថា ប្រទេសជប៉ុន កាលពីមុន បនប្រកាសដាក់ខេត្តចំនួន៧ ក្នុងចំណោមខេត្តចំនួន៤៧របស់ខ្លួន នៅក្នុងភាពអាសន្ន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top