ភ្នាក់ងាររបស់កីឡាករ ខ្សែប្រយុទ្ធស្លាបLeroy Saneដែលកំពុងលេងឲ្យក្លឹបមេឃខៀវ Man Cityត្រូវបានកាសែតអង់គ្លេសThe Mirrorសរសេរថា បានឈានមួយដំណាក់កាលទៀតហើយក្នុង ការធ្វើយ៉ាងណាឲ្យដំណើការផ្ទេរកីឡាកររូបនេះទៅលេង នៅឯប្រទេសកំណើតវិញជាមួយនឹងក្លឹបយក្សBayern Munich។
បើមិនមានអ្វីប្រែប្រួលខ្លាំងទេ នោះកីឡាករខ្សែប្រយុទ្ធស្លាបឆ្វេងរូបនេះនឹងអាចចាកចេញពីក្លឹបអង់គ្លេស បាននៅរដូវក្តៅនេះហើយក្នុងតម្លៃខ្លួនប្រមាណ ជា៧០លានផោនដែលទាំងក្លឹបMan CityនិងBayern Munichបានបង្ហាញជំហច្បាស់ហើយថាតម្លៃនេះគឺជា តម្លៃដែលពួកគេអាចទទួលយកទាំងសងខាង។
Saneវ័យ២៤ឆ្នាំរូបនេះបានជួយ ដល់ក្លឹបយ៉ាងខ្លាំងកាលពីរដូវកាលមុនប៉ុន្តែចាប់ពីខែសីហា ឆ្នាំទៅមកដល់ពេលនេះរបួសក្បាលជង្គង់នៅធ្វើឲ្យកីឡាករ រូបនេះបន្តសម្រាកព្យាបាលនៅឡើយប៉ុន្តែជឿជាក់ថាSaneគឺមិនមានអារម្មណ៍បន្តលេងនៅអង់គ្លេសទៀតឡើយ៕
ប្រែសម្រួល៖ស៊ុនលី