ព្រឹត្តិការណ៍

ចិននឹងផ្តល់ ថវិកា២០ លានដុល្លារដល់ WHO និង១០ លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង នឹងមេរោគក្នុងតំបន់

ចិន ៖ ក្រសួងហិរញ្ញវត្ថុ បាននិយាយថា ប្រទេសចិន នឹងបរិច្ចាគ ២០ លានដុល្លារ ដល់អង្គការសុខភាពពិភពលោក (WHO) និងប្រើប្រាស់ថវិកា ចំនួន ១០ លានដុល្លារ ពីធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីគាំទ្រ ដល់គម្រោងនានា ក្នុងតំបន់សម្រាប់ការគ្រប់គ្រង ជំងឺរាតត្បាតយោង តាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

សេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រ របស់ក្រសួងបាននិយាយថា ប្រទេសនេះ នឹងបន្តផ្តល់ជំនួយ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលរងការវាយប្រហារ ដោយជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-១៩) ក្រោមក្របខណ្ឌ“ កិច្ចសហប្រតិបត្តិការខាងត្បូង – ខាងត្បូង” ។

ក្រសួងបានសន្យាគាំទ្រផែនការ សកម្មភាព G២០ ឆ្លើយតបទៅនឹងតម្រូវ ការរបស់ប្រទេសម្ចាស់បំណុលក្រីក្រ ហើយចាប់ផ្តើមពិភាក្សា ទ្វេភាគីស្តីពីការផ្អាកសងបំណុល បណ្តោះអាសន្ន។ អ្នកនាំពាក្យក្រសួងបានអំពាវនាវ ដល់ម្ចាស់បំណុលពហុភាគី និងឯកជនចាត់វិធានការជាបន្ទាន់ ។ ប្រទេសចិនគាំទ្រកិច្ចព្រមព្រៀង របស់មេដឹកនាំប្រទេស G20 ស្តីពីការព្យួរការសងប្រាក់ កម្ចីទ្វេភាគីរបស់រដ្ឋាភិបាលទ្វេភាគី សម្រាប់ប្រទេសក្រីក្របំផុត នៅលើពិភពលោក។

សមាជិក G20 ចាំបាច់ត្រូវតែផ្តល់ការគាំទ្រយ៉ាង ឆាប់រហ័ស និងបណ្តោះអាសន្នលើការរៀបចំ រចនាសម្ព័ន្ធបំណុលរបស់បណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប ដោយអនុវត្តតាម “កិច្ចសន្យាទីផ្សារ” ច្បាប់នៃការផ្តល់ហិរញ្ញប្បទានអន្តរជាតិ និងជៀសវាង គ្រោះថ្នាក់ខាងសីលធម៌ ៕
ដោយ៖លី ភីលីព

Most Popular

To Top