ចិន៖ Honor ជាម៉ាកស្មាតហ្វូនមួយ ក្នុងចំណោមម៉ាកស្មាតហ្វូន២ របស់ក្រុមហ៊ុន Huawei Technologies Co កំពុងទន្ទឹងរង់ចាំក្រុមហ៊ុន ផលិតស្មាតហ្វូនធំជាងគេទី ២ នៅប្រទេសចិននៅឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនបានបង្ហាញ ស្មាតហ្វូនស៊េរីថ្មី ចុងក្រោយបង្អស់ស៊េរី Honor 30 ស៊េរីយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
Honor មានគោលបំណង ស្ថិតនៅពីក្រោយយីហោក្រុមហ៊ុន Huawei របស់ខ្លួនទាក់ទង នឹងការលក់ស្មាតហ្វូន នៅក្នុងប្រទេសចិន ដែលការលក់ស្មាតហ្វូន កំពុងងើបឡើងវិញ នៅពេលការផ្ទុះឡើងមេរោគCOVID-19 ស្ថិតនៅក្រោមការគ្រប់គ្រង។ លោក Zhao Ming ប្រធានក្រុមហ៊ុន Honor បានមានប្រសាសន៍ថា យើងនឹងមិនមានកិច្ចខិតខំប្រឹងប្រែង ដើម្បីក្លាយជាក្រុមហ៊ុន ផលិតស្មាតហ្វូនធំជាងគេទី ២ នៅឆ្នាំនេះនោះទេ។
តម្លៃចាប់ពី ២,៩៩៩ យ័ន (៤២៤ ដុល្លារ) ស៊េរី Honor 30 គឺជាការជំរុញចុងក្រោយ របស់ក្រុមហ៊ុន ដើម្បីធ្វើឲ្យមានប្រជាប្រិយភាព លើស្មាតហ្វូន 5G ដោយប្រទេសចិន គ្រោងនឹងចាប់ផ្តើមបង្កើតបណ្តាញ 5G មានទ្រង់ទ្រាយធំនៅឆ្នាំនេះ។ ទូរស័ព្ទដែលរួមមាន Honor 30, 30 Pro និង 30 Pro Plus ត្រូវបានផលិតចេញពីលោហៈ និងកញ្ចក់ដែលមើលទៅ មានគុណភាពខ្ពស់។ ពួកវានីមួយៗមានកាមេរ៉ាជាច្រើន ដែលបានតំឡើងនៅផ្នែកខាងក្រោយ ដើម្បីទាក់ទាញអ្នក ដែលចូលចិត្តថតរូប។
ស្មាតហ្វូន Honor 30 Pro Plus ភ្ជាប់មកជាមួយ បន្ទះកោងទំហំ ៩០Hz ៦.៥៧ អ៊ីញទ្រទ្រង់អត្រាប៉ះ ១៨០ ហឺតនិងម៉ាស៊ីនស្កេនស្នាមម្រាមដៃ UD ។ វាភ្ជាប់មកជាមួយថាមពលថ្ម ៤,០០០ mAh និងសាកថ្មឥតខ្សែ៕ ដោយ៖លី ភីលីព