ព្រឹត្តិការណ៍

សម័យប្រជុំឆ្នាំ ២០២០នៃណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ត្រូវពន្យារពេល ដោយអង្គការយូណេស្កូ

ចិន ៖ យោងតាមព័ត៌មាន ចេញផ្សាយដោយក្រសួងអប់រំ នៅថ្ងៃទី ១៥ ខែមេសាថា យូណេស្កូ បានប្រកាសថា សម័យប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ដែលគ្រោងនឹង ចាប់ផ្តើមពីថ្ងៃទី ២៩ ខែមិថុនាដល់ថ្ងៃទី ៩ ខែកក្កដា នឹងត្រូវពន្យារពេល ដោយសារការ រីករាលដាល នៃជំងឺ COVID-19 យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

សម័យប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការនេះ ត្រូវបានគេគ្រោងធ្វើដំបូង នៅទីក្រុងហ្វូចូវ នៃខេត្តហ្វូជាន។ នេះជាលើកទី ២ ហើយសម្រាប់ប្រទេសចិន ក្នុងការធ្វើជាម្ចាស់ ផ្ទះព្រឹត្តិ ការណ៍នេះ បន្ទាប់ពីទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ក្នុងឆ្នាំ ២០០៩ ហើយវាជា វេទិកា ដើម្បីជំរុញការផ្លាស់ប្តូរ និងការរៀន សូត្រគ្នាទៅវិញ ទៅមកក្នុងចំណោមអារ្យធម៌ការ អភិវឌ្ឍប្រកបដោយចីរភាព និងការកសាង សហគមន៍មួយ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ។

គណៈកម្មាធិការរៀបចំ បាននិយាយថា សម័យប្រជុំនេះ នៅតែអាចធ្វើឡើងនៅឆ្នាំនេះ ប៉ុន្តែវាអាស្រ័យលើថា តើស្ថានភាព រាតត្បាតរីករាលដាល យ៉ាងដូចម្តេច។ ព័ត៌មានបន្ថែមនឹងត្រូវ បានផ្តល់ជូនឱ្យបានឆាប់ តាមដែលអាចធ្វើ ទៅបាន ៕ ដោយ៖លី ភីលីព

Most Popular

To Top