តូក្យូ ៖ អ្នករៀបចំ កម្មវិធី បាននិយាយថា ផែនទីបង្ហាញផ្លូវថ្មី សម្រាប់ការពន្យារពេល កីឡាអូឡាំពិក ទីក្រុងតូក្យូ ទំនងជាត្រូវប្រព្រឹត្តឡើង នៅខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីមានការប្រាស្រ័យ ទាក់ទងគ្នា ជាមួយគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC)យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីក្រុងតូក្យូឆ្នាំ ២០២០ បាននិយាយថា សេចក្តីលម្អិត នៃការរៀបចំផែនការសម្រាប់កីឡា អូឡាំពិកនៅឆ្នាំ ២០២១ កំពុងត្រូវបានពិនិត្យនៅក្នុង ខែនេះដើម្បីបង្កើតផែនទីបង្ហាញ ផ្លូវថ្មីសម្រាប់ព្រឹត្តិការណ៍ កីឡានៅខែឧសភា ឆ្នាំ ២០២០។
កិច្ចប្រជុំនេះមានការ ចូលរួមពីប្រធានគណៈកម្មាធិការ សម្របសម្រួលអាយអូស៊ី John Coates និងនាយកប្រតិបត្តិអូឡាំពិក Christophe Dubi ប្រធានទីក្រុងតូក្យូឆ្នាំ ២០២០ លោក Yoshiro Mori និងនាយកប្រតិបត្តិក្រុមហ៊ុន Toshiro Muto ។
លោក Coates បាននិយាយ បន្ទាប់ ពីកិច្ចប្រជុំនេះថា យើងជឿ ជាក់ថា អូឡាំពិក ទីក្រុងតូក្យូ ២០២០ អាចឈរ ជាពន្លឺ នៃក្តីសង្ឃឹមដល់ពិភពលោក ក្នុងគ្រាលំបាក ទាំងនេះ ហើយអណ្តាតភ្លើង អូឡាំពិចអាចជាពន្លឺ នៅចុងបញ្ចប់ នៃផ្លូវរូងក្រោមដី ដែលពិភពលោក បានរកឃើញខ្លួន វានៅពេលបច្ចុប្បន្ននេះ។
លោក Mori អតីតនាយករដ្ឋមន្រ្តីជប៉ុនបានមានប្រសាសន៍ថា យើងជឿជាក់ថា ជំហានថ្មីថ្ងៃ នេះគឺ ជាសមិទ្ធិផល ដ៏សំខាន់មួយក្នុងការឈាន ទៅមុខក្នុងឆ្នាំខាងមុខ ដែលយើងបានរៀបចំក្នុង រយៈពេលពី ៥ ទៅ ៦ ឆ្នាំកន្លងមកហើយ យើងនឹងបន្តធ្វើការយ៉ាង ជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធទាំងអស់ដើម្បីធានា ភាពជោគជ័យនៃការប្រកួត ៕ ដោយ៖លី ភីលីព