កីឡា

គ្រូបង្វឹកក្រុមបាល់ទាត់ ជម្រើសជាតិប៉ូឡូញ លោក Jerzy Brzeczek នៅបន្តកុងត្រាដដែល

WARSAW៖ ការជូនដំណឹងរបស់ លោក Zbigniew Boniek ប្រធានសមាគម បាល់ទាត់ប៉ូឡូញថា គ្រូបង្វឹកក្រុមបាល់ទាត់ ជម្រើសជាតិប៉ូឡូញ លោក Jerzy Brzeczek នឹងបន្តកុងត្រា រហូតដល់ដំណាច់ឆ្នាំ ២០២០ ដោយសារការពន្យារពេល UEFA Euro ២០២០ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

កិច្ចសន្យាបច្ចុប្បន្នរបស់ Brzeczek មានសុពលភាព រហូតដល់ខែមិថុនា ឆ្នាំ ២០២០ ។
គ្រូបង្វឹករូបនេះ បានដឹកនាំក្រុមឡើង ទៅវគ្គផ្តាច់ព្រ័ត្រ UEFA Euro ២០២០ ខណៈកីឡាករប៉ូឡូញ បានឈ្នះក្រុមជម្រុះ ដោយមាន ២៥ ពិន្ទុនាំមុខអូទ្រីស និងម៉ាសេដូនខាងជើង។ សមាគមកីឡាបាល់ទាត់ប៉ូឡូញ គឺត្រូវសម្រេចចិត្ត លើអនាគតគ្រូបង្វឹក បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រ Euro 2020 ប៉ុន្តែUEFAបានរៀបចំការប្រកួតឡើងវិញ រហូតដល់ឆ្នាំ ២០២១ ដោយសារការឆ្លងវីរុសនេះ។

លោក Boniek បាននិយាយនៅក្នុងបទសម្ភាសន៍ Polish paper Rzeczpospolita ថា ខ្ញុំទុកចិត្តគាត់ ប្រសិនបើកាលៈទេសៈខុសគ្នាយើងនឹងជួបគ្នា នៅសមាគមបាល់ទាត់ប៉ូឡូញ និងបន្តកិច្ចសន្យារបស់គាត់ រហូតដល់ចុងឆ្នាំ។ ដរាបណាខ្ញុំជាប្រធានន គាត់អាចសម្រាកបានស្រួល ។ លោកបានបន្ថែមថា វាមិនអាចទៅរួចទេ ក្នុងការតែងតាំងការប្រជុំជាមួយគ្រូបង្វឹក សម្រាប់ពេលនេះ ដោយសារច្បាប់សុវត្ថិភាព នៅក្នុងប្រទេសប៉ូឡូញ ភ្ជាប់ជាមួយCOVID-19៕ ដោយ៖លី ភីលីព

Most Popular

To Top