ព្រឹត្តិការណ៍

ចៅសង្កាត់ម្នាក់នៅបារាំង បង្ខំចិត្តរត់ភៀសខ្លួន ទាំងអាក្រាតកាយ ក្រោយពីបុរសម្នាក់ យកកាំភ្លើងភ្ជង់

បរទេស៖ ចៅសង្កាត់ Bihorel ដែលជាតំបន់មួយ នៅជិតទីក្រុង Rouen នៅភាគខាងជើងប្រទេសបារាំង ត្រូវបង្ខំចិត្តរត់ចេញពីផ្ទះរបស់គាត់ ទាំងស្រាតននលគក បន្ទាប់ពីអ្នកស្រុក ដែលអារម្មណ៍ខឹងសម្បាម្នាក់ បានចាប់គាត់ ហើយភ្ជង់នឹងកាំភ្លើង ហើយបានបង្ខំគាត់ ឱ្យដោះសម្លៀកបំពាក់ចេញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ចៅសង្កាត់នោះ គឺលោក Pascal Houbron អាយុ ៥៣ ឆ្នាំ បានប្រាប់វិទ្យុ France Bleu ថាឧប្បត្តិហេតុនេះ បានកើតឡើងនៅព្រឹកថ្ងៃអង្គារ នៅពេលដែលអ្នកស្រុក ដែលបានមកប្រជុំទៀងទាត់ នោះ បានភ្ជង់កាំភ្លើងមកលើគាត់។

អភិបាលក្រុង រូបនេះបានសារភាពថា “គាត់បានបង្ខំខ្ញុំ ឱ្យដោះសម្លៀកបំពាក់មុនពេលថតរូបខ្ញុំ” ។ អ្នកនយោបាយរូបនេះ បានព្យាយាមរត់គេចពីភាពចម្លែក របស់អ្នកភ្ជង់កាំភ្លើង សំដៅទៅផ្ទះអ្នកជិតខាង។

យោងតាមគេហទំព័រព័ត៌មាន 76actu បានអោយដឹងថា ខ្មាន់កាំភ្លើងដែលបានរាយការណ៍ថា មានរឿងត្អូញត្អែរ ជាមួយចៅហ្វាយក្រុងរូបនោះពីមុន ក៏បានប្រគល់ខ្លួនឱ្យប៉ូលិស។

ក្រោយមកត្រូវបានគេបង្ហាញថា អាវុធរបស់បុរសខាងលើ ការពិតគឺកាំភ្លើងខ្យល់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top